កម្ពុជា ចាញ់ឥណ្ឌា អាចមកពី ម្ហូបអាហារនៅឥណ្ឌា ធ្វើឲ្យកីឡាករខ្មែរ ថយកម្លាំង

កម្ពុជា ត្រូ​វប្រកួតជាមួយ ម្ចាស់ផ្ទះឥណ្ឌា នៅថ្ងៃទី៨ ខែមិថុនា នៅកីឡដ្ឋាន Vivekananda ទីក្រុង Kolkata ​នៃប្រទេសឥណ្ឌា ក្នុងព្រឹត្តិការណ៍ AFC Asian Cup 2023 Qualifiers។ មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានរួមដំណើរជាមួយជម្រើសជាតិ ទៅប្រទេសឥណ្ឌា បានត្អូញត្អែរពីបញ្ហារបបអាហារនៅទីនោះ ក្រោយកីឡាករជម្រើស ទទួលរបបអាហារ.មិនបានគ្រប់គ្រាន់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងវីឌីអូផ្សាយផ្ទាល់នោះ មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមួយរូប បានលើកឧទាហរណ៍ថា ការប្រកួតស៊ីហ្គេមលើកទី៣១ នាអំឡុងខែឧសភា ម្ចាស់ផ្ទះវៀតណាម បានរៀបចំអាហារប៊ុសហ្វេ ដល់កីឡាករ អមជាមួយកន្លែងស្នាក់នៅប្រកបដោយផាសុខភាព។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ដ្រីរូបនេះ បានត្អូញត្អែរថា របបអាហារនៅប្រទេសឥណ្ឌា គឺមិនគ្រប់គ្រាន់ទេ ខណៈរសជាតិក៏ផ្សេងពីគ្នាដែរ ព្រោះអាស្រ័យទៅតាមប្រទេសដែលធ្វើជាម្ចាស់ផ្ទះ ។ «បរិមាណនៃម្ហូបមិនច្រើនទេ មានសាច់តែ.១មុខ ២មុខទេ ហើយបន្លែ ជាមួយស៊ុបមួយចាន និងបាយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ ទៅតាមប្រទេសដែលជាម្ចាស់ផ្ទះ ព្រោះយើងធ្លាប់.ជួបប្រទះ កន្លងមកដូច្នេះ។ អាហារ ដែលសណ្ឋាគាររៀបចំឲ្យ កីឡាករពិបាកហូបចុក ដោយវប្បធម៌ខុសគ្នា និងរបៀបធ្វើម្អូបខុសគ្នា។»។ មន្ដ្រីសហព័ន្ធ បាននិយាយក្នុងវីឌីអូ.ផ្សាយផ្ទាល់បែបនេះ អំឡុងពេលជម្រើសជាតិកម្ពុជា.ហ្វឹកហាត់ នារសៀលថ្ងៃទី៧ ខែមិថុនា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញបញ្ហានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់.ទៅសណ្ឋាគារហើយ ដើម្បីជួយសម្រួល.ម្ហូបអាហារ ហើយសណ្ឋាគារ.ក៏បានកែសម្រួល តាមលទ្ធភាពដែលអាច.ធ្វើបាន។ តែទោះជាមានការ.កែប្រែខ្លះក្តី ក៏មិនបានទាំង.ស្រុងដែរ ។ សហព័ន្ធ បានកម្ម៉ង់អាហារពី.ភោជនីយដ្ឋានថៃ នៅទីនោះ ព្រោះម្ហូបអាហារ.មានរសជាតិ.ប្រ.ហាក់.ប្រហែលកម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហារបប.អាហាររបស់កីឡាករ សហព័ន្ធកីឡាបាល់ទាត់.កម្ពុជា បានដោះស្រាយ.ភ្លាមៗ ដើម្បីរក្សា.កម្លាំង សម្រាប់.ការប្រកួត។ «យើង បានផ្ដល់ដំណឹងពីបញ្ហានេះទៅ.កាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (Asian Football Confedereation ឬ AFC) តែយើងក៏ត្រូវដោះស្រាយខ្លួនយើងផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីដោះ.ស្រាយបញ្ហានេះ ភ្លាមៗ ដល់កីឡាករ យើងត្រូវ កម្ម៉ង់អាហារ.ពីហាងខាងក្រៅ ដោយហាងទាំងនោះ យើងបានចូលទៅ.ពិនិត្យ និងសាកល្បងរួចហើយ មុនកម្ម៉ង់.ជូនជម្រើសជាតិ។»។ មន្ដ្រីរូបនេះ បានបន្ដដូច្នេះ។ការសម្រាកគ្រប់គ្រាន់ និងរប​បអាហារត្រឹមត្រូវ ជាកត្តាចម្បងសម្រាប់កីឡាករ មុនពេលប្រកួត។ ប្រសិនបើ កីឡាករ មិនមានរបបអាហារគ្រប់គ្រាន់ និងកន្លែងស្នាក់នៅត្រឹមត្រូវទេ កីឡាករ នឹងធ្លាក់ចុះកម្លាំងអំឡុងពេលប្រកួត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds