សង្វេគណាស់! ម្តាយរបស់ គង់ ម៉ូនីកា ក្តុកក្តួលក្នុងចិត្តខ្លាំង បានត្រឹមបង្ហោះសាររៀបរាប់យ៉ាងកម្សត់ថា…

ហ្វេសប៊ុក៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ មហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងបានសម្តែងការសោកស្តាយជាខ្លាំង ដែលទទួលបានដំណឹងថា តារាសម្តែងស្រីរូបស្រស់ កញ្ញា គង់ ម៉ូនីកា បានបាត់បង់ជីវិតហើយ ដោយសារតែជំងឺគាំងបេះដូង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈ ការបង្ហោះរបស់តារាសម្តែង លោក សាវិន ហ្វីលីព បានឲ្យដឹងដែរថា៖ “តារាសម្ដែង គង់ ម៉ូនីកា បានស្លា.ប់ដោយសារជំងឺគាំងបេះដូងមុននេះបន្តិច ។ កញ្ញាជាតួឯកស្រីក្នុង MV ដ៏ល្បី គឺបទ «ជូនអូនទ្បើងផ្លូវហាយវេ» របស់ផលិតកម្ម Galaxy Navatra សូមប្អូនស្រីបានទៅដល់ទីស្ងប់សុខ RIP…” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹងមរណភាពរបស់តារាសម្តែងស្រីរូបស្រស់ គង់ ម៉ូនីកា មិនត្រឹមតែធ្វើឲ្យមហាជន និងបណ្តាអ្នកគាំទ្រតារាស្រីរូបនេះមានការសោកស្តាយនឹកស្មានមិនដល់ទេ សូម្បីតែមិត្តភក្តិចង្កោមសិល្បៈជាមួយនាងច្រើន ក៏បានបង្ហាញអារម្មណ៍តក់ស្លុតជាខ្លាំង ព្រមទាំងនាំគ្នាបង្ហោះសារចូលរួមរំលែកទុក្ខព្រោងព្រាតនៅលើបណ្តាញសង្គម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រឡេកទៅមើលក្រុមគ្រួសារសពវិញ មកដល់ពេលនេះឪពុកម្តាយសាច់ញាតិបងប្អូនរបស់ គង់ ម៉ូនីកា កំពុងយំសោកសៅមិនអាចទទួលយកការពិតបាននូវការបាត់បង់កូនស្រីជាទីស្រលាញ់ត្រឹមមួយប៉ប្រិយភ្នែក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២២ នេះ ម្តាយរបស់តារាសម្តែង គង់ ម៉ូនីកា បានត្រឹមបង្ហោះសារពីក្តីប្រាថ្នាមួយនៅលើគណនីហ្វេសប៊ុកទាំងអារម្មណ៍ក្តុកក្តួលសូមឲ្យនាងកើតជាកូនស្រីរបស់គាត់គ្រប់ៗជាតិថា៖ “ទើបចេញពីពេទ្យបានពីថ្ងៃឥលូវកូនទៅចោលម្ដាយហើយ កើតជាតិណាណាសូមឱ្យកើតជាកូនរបស់ម៉ែគ្រប់ជាតិ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds