ថាមែនៗ …. ណុប បាយ៉ារិទ្ធ បដិសេធមិនស្គាល់ បេក្ខភាព ស៊ឹម ច័ន្ទពន្លឺ ដែលគេល្បីថាជា តារាចម្រៀងហង្សមាស

ក្រោយផ្អើលរឿង គណៈកម្មការក្នុងការប្រកួតចម្រៀង Cambodia Idol រដូវកាលទី៤នេះ ដាក់ពិន្ទុឲ្យបេក្ខភាពប្រឡង មានភាពលំអៀងលើរូបសម្បត្តិច្រើនជាងសមត្ថភាពនោះ គេឃើញមាន មតិរិះគន់ជាច្រើនកើតឡើងចំពោះគណៈកម្មការ ជាពិសេស តារាចម្រៀង ឆន សុវណ្ណរាជ។

 

ក្រោយបេក្ខភាព ទុំ រដ្ឋា សំនៀងដូចលោក ឆន សុវណ្ណរាជ បកស្រាយចម្រៀងយ៉ាងពិរោះ តែបែរជាធ្លាក់នោះ មហាជនចាប់ផ្តើម កកាយរឿងបេក្ខភាពកំពុងល្បីឈ្មោះ ជាគ្រូពេទ្យសង្ហាឆក់បេះដូងនារីៗគឺលោក ស៊ឹម ច័ន្ទពន្លឺ ដែលត្រូវគេទម្លាយថា ធ្លាប់ប្រទះមុខឡើងច្រៀងនៅលើឆាកហង្សមាសច្រើនដងទៅហើយ ទំនងជាគ្នាឯង បានជា ដាក់ពិន្ទុឲ្យជាប់ ខណៈមហាជនមួយចំនួនថា សម្លេងដូចមិនពិរោះ។

 

ជាក់ស្តែង ក្រោយត្រូវគេចោទប្រកាន់ថា ការដាក់ពិន្ទុមានបក្សពួកនិយមនោះ ស្រាប់តែតារាចម្រៀង ណុប បាយ៉ារិទ្ធ ដែលជា គណៈកម្មការមួយរូប ក្នុងចំណោមគណៈកម្មការទាំង៤ បានបកស្រាយយ៉ាងដូច្នេះថា ៖ «ខ្ញុំមិនដែលស្គាល់គាត់ទេ ប្អូនច្រឡំហើយ ត្បិតតែគាត់ឡើងច្រៀងទូរទស្សន៍ហង្សមាស តែដែលអ្នកទាំងអស់គ្នាគិតថាស្គាល់គ្នាហើយមកធ្វើមកនស្គាល់ហ្នឹង ចឹងអោយតែអ្នកពីខាងក្រៅមកច្រៀងដឹងតែខ្ញុំត្រូវស្គាល់ ?

 

គាត់មកច្រៀងនៅទូរទស្សន៍មែន តែមិនមែនច្រៀងថ្ងៃជាមួយគ្នា បើទោះច្រៀងថ្ងៃជាមួយគ្នា តែគាត់ច្រៀងវគ្គរបស់គាត់ គាត់ជាអ្នកចម្រៀងមកពីក្រៅ មិនមែនជាតារាចម្រៀងគ្រួសារហង្សមាសទេ ហើយក៍មិនមែនមានតែគាត់ម្នាក់ដែលជាអ្នកចម្រៀងមិនមែនជាសមាជិកអ្នកចំរៀងគ្រួសារហង្សមាសដែលមកច្រៀងនៅទូរទស្សន៍ហង្សមាស មានច្រើននាក់ផ្សេងៗទៀត តែជាតួរនាទីអ្នកគ្រប់គ្រងកម្មវិធីគាត់ទំនាក់ទំនងមកច្រៀងទេ មិនមែនពួកខ្ញុំអ្នកទៅហៅគាត់មកច្រៀងទេ ។ ទី២ ដោយសារស្ថានភាពកូដ ពេលខ្លះសម្បីតែពួកខ្ញុំជាអ្នកចម្រៀងដូចគ្នាច្រៀងក្នុងក្រុមហ៊ុនតែមួយ ក៏ពេលមកដល់ត្រូវរង់ចាំក្នុងឡានរៀងៗខ្លួន ឬ នៅក្នុងបន្ទប់រៀងខ្លួនដែរ ដោយសារកាត់បន្ថយការនៅជិតគ្នា ។ ខ្ញុំមិនដែលស្គាល់គាត់ពីមុនមកទេ ដឹងត្រឹមថាគាត់ថតក្នុងMVរបស់ប្អូនយូរី» ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds