អុញនោះ! បេក្ខជនមុខមិនសូវស្អាត ត្រូវធ្លាក់ ច្រៀងបទ ណុប បាយ៉ារិទ្ធ អ្នកគាំទ្រមួយចំនួនថា ធ្លាក់ ដោយសារ ឆន សុវណ្ណរាជ ព្រោះតែ…(មានវីដេអូ)

បេក្ខជនម្នាក់ ធ្លាប់បរាជ័យក្នុងការប្រឡងចំនួន៥ដងរួចមកហើយ តែមិនចុះចាញ់ឡើយ ក៏សម្រេច មកប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤។ តែគួរឲ្យស្ដាយរូបគេ បានត្រឹមបង្ហូរទឹកភ្នែក ក្រោយបរាជ័យម្ដងទៀត។បេក្ខជនរូបនោះមានឈ្មោះ ទុំ សុវត្ថិ អាយុ២៦ឆ្នាំ មកពីខេត្តស្ទឹងត្រែ ធ្វើការផ្នែកOrderនៅភោជនីយដ្ឋាន បានបង្ហាញវត្តមានក្នុងកម្មវិធីCambodian Idolរដូវកាលទី៤ វគ្គ Judge Audition សប្តាហ៍ទី៤ ដោយលើកយកចម្រៀងមួយបទ មានចំណងជើងថា «ស្រឡាញ់ស្ទើរលេប» ជាសំនៀងដើមរបស់លោក ណុប បាយ៉ារិទ្ធ មកធ្វើការបកស្រាយ។ក្រោយបកស្រាយចប់ សុខ ស៊ីឡាលីន បានផ្ដល់យោបល់ថា ស្ដាប់ដំបូងអត់ដឹងពីចំណុចខ្លាំងរបស់ សុវត្ថិ ទេ ដល់ស្ដាប់ចូលR ឃើញថា ចេះទប់សំឡេងស្រែកអត់ឲ្យឮថ្លង់នោះទេ ហើយដង្ហើមវែង និងមានកម្លាំងទៀត។ចំពោះ ឧក សុគន្ធកញ្ញា លើកឡើងថា ការបញ្ចេញសមត្ថភាពនេះ អត់មានកន្លែងភ្លាត់ស្នៀតទេ ធ្វើឲ្យចម្រៀង១បទនេះ ទៅរលូនល្អ ទាំងសំឡេងក្រោម និងសំឡេងតឹងៗខាងលើ។ ទោះយ៉ាងណា កញ្ញា ថា សំឡេង របស់សុវត្ថិ មានចំណុចមួយ ដូចជារាងថប់ខាងក្រោយ អត់សូវថ្លា។ចំណែក ឆន សុវត្ថិរាជ វាយតម្លៃថា បទចម្រៀង១បទនេះ ការបកស្រាយ ទាមទារបច្ចេកទេសច្រើន ជាពិសេសនៅខាងក្រោម។ តារាចម្រៀងសម្បូររោមដើមទ្រូងរូបនេះ បន្តថា ពេលខ្លះស្ដាប់ ទៅអត់ទាន់ដល់ កន្លែងខ្លះនៅរាងស្ទើរបន្តិចៗដែរ តែសំឡេងមានគុណភាពល្អហើយ។

 

លោកបន្តថា កន្លែងខ្លះរាងថប់ អាចមកពីសុខភាពមិនដឹង ឬទម្លាប់ច្រៀងពីដើមអញ្ចឹង។ចំពោះ លោក ណុប បាយ៉ារិទ្ធ យល់ឃើញថា ការប្រើប្រាស់សំឡេងរបស់សុវត្ថិ នៅក្នុងចម្រៀងមួយបទនេះ មានភាពជាខ្លួនឯងច្រើន។ ប៉ុន្តែកន្លែងខ្លះៗ ទៅជាស្រដៀង ឆន សុវត្ថិរាជ វិញ។ ត្រង់ចំណុចនេះ លោកផ្ដល់យោបល់ថា យើងអាចពត់សំឡេងយើងឲ្យឆ្ងាយពីម្ចាស់ដើម ជារឿងមួយល្អបំផុត។ ណុប បារ៉ារិទ្ធ សរុបជារួមថា សម្រាប់ចម្រៀង១បទនេះ សុវត្ថិ មានចំណុចល្អច្រើន។ក្រោយវាយតម្លៃចប់ សុខ ស៊ីឡាលីន ផ្ដល់Yes, ឱក សុគន្ធកញ្ញា ឲ្យNo, ណុប បាយ៉ារិទ្ធិ ជាម្ចាស់បទ ឲ្យ Yes ខណៈ ឆន សុវត្ថិរាជ ជាអ្នកសម្រេចចុងក្រោយ ឲ្យNo ជាហេតុធ្វើឲ្យបេក្ខជនរូបនេះ បានYes ២ និងNo២ មិនអាចជាប់ទៅវគ្គបន្តបាននោះឡើយ ព្រោះអ្នកជាប់ ទាល់តែមានYesចាប់ពី៣ឡើងទៅ។ ក្រោយធ្លាក់រួចមក បេក្ខជនរូបនេះ បានត្រឹមសោកស្ដាយត្រឡប់ទៅក្រោយយំឱប ពិធីការិនីប៉ុណ្ណោះ។អ្វីជាការចាប់អារម្មណ៍នោះ វីដេអូនេះ ត្រូវបានគណនីទីកតុកមួយឈ្មោះ Bro Gកាត់យកទៅបង្ហោះក្នុងបណ្ដាញសង្គម ដោយដាក់អក្សរលើវីដេអូនោះថា «បងរាជគិតថា សំឡេងដូចគាត់ពេក គាត់ឲ្យធ្លាក់ គាត់ច្រៀងពីរោះណាស់»។ក្រោយពីឃើញវីដេអូនេះហើយ អ្នកលេងបណ្ដាញសង្គមទីកតុក បានបញ្ចេញមតិស្រដៀងៗគ្នាជាង៥០០ខំមិន ក្រោយបង្ហោះត្រឹមរយៈពេល៣ម៉ោងប៉ុណ្ណោះ ហើយក្នុងចំណោមនោះ ពួកគេ លើកឡើងថា «ពីរោះណាស់ហេតុអ្វីក៏ធ្លាក់, អាណិតណាស់ ច្រៀងពីរោះប៉ុណ្ណឹងហើយឲ្យគាត់ធ្លាក់ អ្នកខ្លះច្រៀងមិនបានគាត់ផងឲ្យជាប់, គាត់ច្រៀងពីរោះណាស់ ម៉េចបានធ្លាក់មិនសមទេ, ខ្ញុំអាណិតគាត់ណាស់ច្រៀងសំឡេងឡើងពីរោះ បែរជាឲ្យគាត់ធ្លាក់មិនយល់ទេ»៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds