ឃើញ ឧកញ៉ា លាន អាហ្វ្រីលគីនីន ជំពាក់បំណុលគេច្រើនពេក ស្រាប់តែអនាគតភរិយា ចេញលុយសងជំនួសទាំងអស់ មានចំនួនរហូតដល់ទៅ…
ជឿជាក់ថា មហាជនភាគច្រើន ប្រាកដជាស្គាល់ អតីតពិធីករ លោក លាន អាហ្វ្រីគីនីន ដែលធ្លាប់លេចឮដំណឹងតៗគ្នា មានងារជាឧកញ៉ានោះ ទើបនឹងប្រកាសលែងលះជាមួយនឹងអតីតភរិយា ដែលជាប្អូនស្រីបង្កើតរបស់ តារាស្រី កែវ ពេជ្រពិសី មិនទាន់ប៉ុន្មាន ស្រាប់តែ បង្អួតភាពស្និទស្នាលនឹងនារីម្នាក់។
យ៉ាងណាមិញ ទោះទើបបែកគ្រួសារក្តៅៗក្តី តែមិនយូរ លោក លាន អាហ្វ្រីគីនីន បណ្តើរគូស្នេហ៍ថ្មី ហៅប្រពន្ធពេញៗមាត់ ត្រូវគេស្គាល់ជា អ្នកលក់ឡេអនឡាញល្បីម្នាក់ ជាស្ត្រីមេម៉ាយ តែសម្រស់ដូចក្មេងស្រីទើបពេញក្រមុំ ស្អាតគ្មានទាស់ភ្នែកសោះ។
យ៉ាងណាមិញ ទើបនឹងបង្ហាញស្នេហាថ្មីមិនទាន់ប៉ុន្មានផង ស្រាប់តែ លោក លាន អាហ្វ្រីគីនីន ត្រូវម្ចាស់បំណុលបង្ហោះទារលុយ ផ្អើលពេញហ្វេសប៊ុក ប៉ុន្តែក្រឡេកទៅមើល ប្រពន្ធថ្មីរបស់រូបលោកវិញ មិនត្រឹមតែអត់បន្ទោសប្តីឡើយ មានតែកាន់ជើងប្តីថែម ដោយបង្ហោះសារយ៉ាងដូច្នេះថា ៖
អតីតកាលបងមិនល្អ គ្មានវត្តមានរបស់អូនទេ បងជួបបញ្ហា អូនរីករាយរួមដំណើរ យើងជាគ្រួសារ ឆ្លងកាត់ព្យុះនៃ កេរ្តិ៍ឈ្មោះអាស្រូវរបស់បង ជីវិតណាក៏ជួបបញ្ហា៕
នេះបើតាមការបញ្ជាក់ពីអាខោនហ្វេបុកឈ្មោះ យូ លីណា ដោយបានលើកឡើងបញ្ជាក់ថា៖«បេីជ្រុលជាសង្គមដឹងហេីយ ចឹងខ្ញុំចែករំលែក ពីការដោះស្រាយបំណុល របស់អានាគតស្វាមីនាងខ្ញុំ ទូទាត់សងសាច់ប្រាក់ 22មុឺន$រួចជាស្រេច បំណុលផ្សេងៗស្វាមីនាងខ្ញុំសូមពេលដោះស្រាយបញ្ចប់បំណុលផ្សេង នៅពេលខាងមុខនេះ អរគុណ»
ក្រោយពីការលើកឡើងខាងលើនេះ លាន អាហ្វ្រីលគីនីន បានចែករំលែកផ្ទាល់ផងដែរថា៖ «អរគុណ..បេះដូង 💕💓🙏 🙏អរគុណបងប្អូនដែលមានការយោគយល់អធ្យាស្រ័យកន្លងមក ខ្ញុំនិងឧត្តម ភរិយាយអនាគតសូមអរគុណ»