តារា ដើរម៉ូដ អស់៦ឆ្នាំ លើកនេះ មកប្រឡងចម្រៀង ដាក់១បទ ពិរោះ ឆក់យកបេះដូង គណៈកម្មការទាំង ៤ (មានវីដេអូ)
កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ វគ្គJudge Audition បានឈានដល់សប្ដាហ៍ទី៤ហើយ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២
ដែលឃើញថាសប្ដាហ៍នេះ កាន់តែធ្វើឱ្យមហាជនអ្នកស្នេហាវិស័យចម្រៀង ចាប់អារម្មណ៍តាមដានខ្លាំងទៀតហើយជាមួយនឹងការបង្ហាញវត្តមាន និង សមត្ថភាពរបស់បេក្ខភាពនីមួយៗ។
នៅក្នុងបេក្ខនារី ភាព ថាវរី ហៅ ដាវ អាយុ ២៥ ឆ្នាំ អ្នកខេត្តកំពង់ចាម ជាតារាម៉ូដែលអស់រយៈពេល៦ឆ្នាំ តាំងពីឆ្នាំ ២០១៦ ហើយបាន លើកយកចម្រៀងមួយបទ ក្រោមចំណងជើងថា “សង្សារមួយខែពីរខែ” មកធ្វើការប្រកួត។
មុនបកស្រាយបទចម្រៀង ពេល អូនដាវ ដើរចូលមក ធ្វើឲ្យ គណៈកម្មការ ទំាង ៤ សម្លឹងមើលឡើងភ្លឹក ហើយសរសើរ កប់ៗមាត់ថា ថាវរី ពិតជាស្រស់ស្អាត មុខដូចកូនកាត់ កំពស់ខ្ពស់ស្រឡះ ថែមទៀតផង។
កាន់តែចាប់អារម្មណ៍ថែមទៀតនោះ ថាវរី បានដើរម៉ូដ បង្ហាញឲ្យគណៈកម្មការមើលទៀត ពិតជារាងអេម និងដើរឡូយណាស់ ហើយឆ្លៀតឲ្យភ្នែកយ៉ាងស្រទន់ ទៅ លោក ឆន សុវណ្ណារាជ ទៀត។
ចុងក្រោយទទួលបាន Yes ដល់ទៅ 4 ឯណោះ ពីគណៈកម្មការ និងបានបន្តទៅវគ្គក្រោយទៀត។