លាក់លែងជិត! ប្អូនជីទួតមួយ ខេមរៈ សិរីមន្ត អាយុ១៨ឆ្នាំ ម្ដាយអាយុ៧២ឆ្នាំ ដល់ស៊ើបមើល ទើបធ្លាយការពិតថា…
លោកអ្នក បានជ្រាបរួចមកហើយថា កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ វគ្គJudge Audition សប្ដាហ៍ទី៤ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ចម្រាញ់បានបេក្ខជន បេក្ខនារីជាច្រើន ជាប់ទៅវគ្គបន្ត ក្នុងនោះក៏មានប្អូនជីទួតមួយរបស់កំពូលតារាចម្រៀងខេមរៈ សិរីមន្ត ផងដែរ។
បេក្ខនារីឈ្មោះ អ៊ិត សុភាឧស្សាហ៍ ហៅ អ៊ិត ជូលីណា អាយុ១៨ឆ្នាំ មកពីខេត្តកំពង់ចាម ត្រូវជា ប្អូនស្រីជីទួតមួយ តារាចម្រៀង ខេមរៈ សិរីមន្ត បានលើកយកបទចម្រៀងមួយបទមានចំណងជើងថា «សមមុខ ដែលអូនក្បត់បង» មកបកស្រាយ។ ក្រោយបកស្រាយចប់ ទោះមានចំណុចខ្វះខាតមួយចំនួន តែរូបនាងអាចទៅមុខបន្តបាន ក្រោមការសម្រេចផ្ដល់យេស៤ពីគណៈកម្មការ។
មុននឹងបង្ហាញសមត្ថភាពនៅចំពោះមុខគណៈកម្មការ, អ៊ិន ជូលីណា រៀបរាប់ថា ជីវិតពោរពេញដោយការមើលងាយ ខ្លួនជាក្មេងស្រីម្នាក់ ដែលគេមើលងាយទៅលើជីវភាពគ្រួសារ បច្ចុប្បន្នខ្លួនមានតែម៉ាក់ ខ្លួនជាកូនទោល ខ្លួនអត់មានឪពុកនោះទេ ដោយមានម៉ាក់ជាគ្រូបង្រៀនរបាំបុរាណ តែបច្ចុប្បន្នគាត់ចូលនិវត្តន៍ចូល១០ឆ្នាំជាងហើយ ហើយមានអាយុ៧២ឆ្នាំ។
និយាយដល់ពាក្យថា ប៉ា ឬឪពុកនោះ ស្រាប់តែ បេក្ខនារីស្ថិតក្នុងវ័យ១៨ឆ្នាំរូបនេះ បង្ហូរទឹកភ្នែក និយាយថា ខ្លួនអត់ដែលស្គាល់ពាក្យថា ប៉ា ឬឪពុកតាំងពីតូច ដោយម៉ាក់របស់ខ្លួនប្រាប់ថា ពួកគាត់បែកបាក់គ្នាតាំងពីខ្លួននៅក្នុងពោះ ខ្លួនចង់ជោគជ័យ យកជ័យលាភីជូនម៉ាក់ឲ្យបាន។ ម៉ាក់របស់ខ្លួន ដើរតួជាឪពុក ផង ជាម្ដាយផង ទោះគាត់អត់មានថវិកាគ្រប់គ្រាន់ តែគាត់ព្យាយាមឲ្យខ្លួននិពន្ធចុះ គាត់អ្នកជួយពីក្រោយ និងមានបងម្នាក់ ជួយជំរុញ។
ក្រោយស្ដាប់ការរៀបរាប់របស់បេក្ខនារីខាងលើរួចមក មានមហាជនជាច្រើន លើកជាចម្ងល់ស្រដៀងៗគ្នាថា «បើម្ដាយអាយុ72ឆ្នាំហេតុអីបានមានកូនអាយុ18ឆ្នាំ ព្រោះអាយុប្អូនយាយខ្ញុំប្រហែល3 4ឆ្នាំទេ យាយខ្ញុំមានចៅទួតអាយុ17ឆ្នាំទៅហើយ ចឹងមានន័យថាគាត់អាយុ54ឆ្នាំទើបមានកូន, មិនអាចទេម្តាយអាយុ72នោះបើ60អីអាចថា មានកូនអាយុ18, ម្តាយអាយុ72ឆ្នាំកូនអាយុ18ឆ្នាំមីងអាយុ54ឆ្នាំទើបបានកូនស្រីបើគិតអាយុគាត់គឺសមថាចៅជាង»។