ចប់បាត់! ឃើញសម្រស់ដុកទ័រសង្ហា ម្នាក់ៗចង់លង់ ដោយទាំងយូរី ដល់ពេលតាមដាន ទើបបែកធ្លាយថា គ្រូពេទ្យរូបនេះ…(មានវីដេអូ)
កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ វគ្គJudge Audition បានឈានដល់សប្ដាហ៍ទី៤ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ដោយចម្រាញ់បានបេក្ខជន បេក្ខនារី មានសមត្ថភាពជាច្រើន មានទាំងគ្រូពេទ្យ, និស្សិត កម្មករសំណង់ជាដើម។
ងាកមកចាប់អារម្មណ៍គ្រូពេទ្យម្នាក់ឈ្មោះស៊ឹម ច័ន្ទពន្លឺ អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅ ភូមិចក ស្រុកដូនកែវ នៅខេត្ត តាកែវ ពិតជាបានសាងភាពភ្ញាក់ផ្អើលសម្រាប់គណៈកម្មការខ្លាំងណាស់ ជាពិសេសកញ្ញា សុខ ស៊ីឡាលីនតែម្ដង។
គ្រាន់តែឃើញគ្រូពេទ្យសង្ហា បង្ហាញវត្តមានភ្លាម តារាចម្រៀង ដែលអាចច្រៀងភាសាអង់គ្លេសបានយ៉ាងល្អរូបនេះ និយាយលែបខាយ ធ្វើជាមានអាការៈឈឺបេះដូងបាត់ទៅហើយ។ ពេលសួរនាំដឹងថា រូបគេធ្លាប់ប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកបែបនេះដែរ នៅឯប្រទេសវៀតណាមទៀតនោះ រឹតតែធ្វើឲ្យគណៈកម្មការ ចាប់អារម្មណ៍លើរូបគេថែមមួយកម្រិតទៀត។
ក្រោយបេក្ខជនស្ថិតក្នុងវ័យ២៩ឆ្នាំរូបនេះ បកស្រាយចប់នោះ គណៈកម្មការម្នាក់ៗ សុទ្ធតែសរសើរពីសមត្ថភាពសំឡេងរបស់រូបគេ ជាពិសេស កញ្ញា សុខ ស៊ីឡាលីន ចង់វង្វេងវង្វាន់ស្មារតី រំជួលចិត្តខ្លាំង ទប់ខ្លួនលែងចង់នឹង លង់ទាំងសំឡេង លង់ទាំងសម្រស់ រហូតដល់និយាយផ្ដោះផ្ដងស្នេហា ថែមទាំងច្រៀងឆ្លើយឆ្លងគ្នា ជាភាសាអង់គ្លេស មើលទៅពិតជារ៉ូមែនទិកខ្លាំងណាស់។
បន្ទាប់ពីនិយាយផ្ដោះផ្ដងផ្ទុះសំណើចពេញឆាករួចមក គណៈកម្មការទាំង៤ បានសម្រេចផ្ដល់«Yes»ដល់លោកគ្រូពេទ្យរូបនេះ ដោយឥតស្ទាក់ស្ទើរ ធ្វើឲ្យបេក្ខជន ដែលមកពីខេត្តតាកែវរូបនេះ ទទួលបានសំបុត្រមាស ដើម្បីឈានទៅវគ្គបន្ត។
ងាកមកទស្សនិកជនមួយចំនួនវិញ ក៏លង់នឹងសម្រស់គ្រូពេទ្យរូបនេះមិនស្ទើរនោះដែរ ក្នុងនោះរួមទាំង តារាចម្រៀង យូរី ផងដែរ ដោយបានបង្ហោះសារប្រាប់គ្រូពេទ្យថា «លោកគ្រូពេទ្យ នៅទីនេះមានអ្នកជំងឺ»។ ចំណែក ពិធិករ សុខ រ៉ាស៊ី បានបង្ហោះសារដែរថា «ខ្ញុំក៏លង់នឹង សម្រស់ បងពេទ្យដែរ»។
កាលពី១ខែមុនេះ គ្រូពេទ្យរូបនេះ ទើបតែថតMVក្នុងបទចម្រៀង «តោង»របស់កញ្ញា យូរី ហើយថ្មីៗនេះ យូរី បានហៅរូបគេ ជាពួកម៉ាកពេញៗមាត់ និងជូនពរយ៉ាងពិសេសថា «រីករាយថ្ងៃកំណើត ពួកម៉ាក សម្លាញ់ Sim Chan Ponloueជូនពរអោយ ក្ដីស្រមៃក្លាយជាការពិតណា»។