ចប់ហើយលើកនេះ! ស្ងាត់ៗស្រាប់តែលោក ផែង វណ្ណៈ បង្ហោះរូបភាពដាក់សញ្ញាខ្វែងនៅលើមុខរបស់កក្កដា សោភណ្ឌ ហើយព្រមទាំងភ្ជាប់ជាមួយនឹងខ្លឹមសារយ៉ាងធ្ងន់ៗថា
មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលនៅមុននេះបន្តិច លោក ផែងវណ្ណៈ បានបង្ហោះរូបភាពលោកជាមួយនឹងលោក កក្កដា សោភណ្ឌ ប៉ុន្តែបានដាក់សញ្ញាខ្វែងនៅលើមុខរបស់ កក្កដា សោភណ្ឌ
ព្រមទាំងមានភ្ជាប់ជាមួយនូវខ្លឹមសារដែលមានអត្ថន័យទាំងស្រុងថា៖ «ពីមួយថ្ងៃទៅមួយថ្ងៃ បុគ្គល kakada sophorn ធ្វើរឿងមិនគប្បីកាន់តែច្រេីនជាពិសេសប៉ះពាល់ដល់ប្រពៃណីវប្បធម៌ខ្មែរ ។ ដូច្នេះ ខ្ញុំសម្រេច Unfriend និងកាត់កាលចោលដោយមិនចាត់ទុកជាមិត្ត ហ្វេសប៊ុកទៀតទេ »។
ការបង្ហោះរបស់លោក ផែង វណ្ណៈ ត្រូវបានធ្វើឡើង បន្ទាប់ពីបុគ្គលកក្កដា សោភណ្ឌ បានធ្វើការបង្ហោះរូបភាពជាបន្តបន្ទាប់ដោយស្លៀកពាក់ខោអាវហែលទឹក
ដែលការបង្ហោះនេះបានធ្វើឱ្យមហាជនមានការហួសចិត្តជាខ្លាំង ហើយក៏មានអ្នកខ្លះបានណែនាំកុំឱ្យបុគ្គលកក្កដាសោភណ្ឌបន្តសកម្មភាពបែបនេះទៀតផងដែរ។
យ៉ាងណាក៏ដោយ ការបង្ហោះសាររបស់លោក ផែង វណ្ណៈ នេះកាន់តែធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលបន្ថែមទៀត ដោយគ្រប់គ្នាមិននឹកស្មានថា លោក ផែង វណ្ណៈ នឹងអាចបង្ហោះសារដែលមានខ្លឹមសារបែបនេះនោះទេ។