ក្លាហ៊ានណាស់ឥឡូវជាប់ខ្នោះបានសម្រេច ដោយសារសង្ស័យករណីរំលោភសេពសន្ថវៈលើនារី២នាក់ក្នុងថ្ងៃតែមួយ នៅខេត្តស្វាយរៀង
ស្វាយរៀង៖ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយាន បានចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីរំលោភសេពសន្ថវៈលើនារី ២នាក់ ដាច់ដោយឡែកពីគ្នា រហូតបានសម្រេច ក្នុងថ្ងៃតែមួយ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ប៉ុន្តែបានជាប់ខ្នោះសមត្ថកិច្ច នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ តាក វុត្ថា អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ ចំណែកនារីរងគ្រោះម្នាក់ អាយុ២២ឆ្នាំ ជាកម្មកររោងចក្រ រស់នៅសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងម្នាក់ទៀត អាយុ១៨ឆ្នាំ ជាកម្មកររោងចក្រ រស់នៅឃុំស្វាយចេក ស្រុករំដួល។
កាលពីថ្ងែទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១:៣នាទីព្រឹក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយតាយាន សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួន ២នាក់ ដោយផ្ទាល់ ដែលបានប្តឹងថា នៅថ្ងែទី១៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១:១០នាទីរំលងអធ្រាត្រ ថា ឈ្មោះ តាក វុត្ថា បានដើរទៅបន្ទប់ជួលរបស់ខ្លួន រូចក៏បានគោះទ្វារបន្ទប់ ពេលនោះខ្លួនក៏បានឡើងបើកទ្វារស្មានតែអ្នកជួលបន្ទប់នៅជាមួយខ្លួនចេញពីធ្វើការពេលយប់ ស្រាប់តែជនសង្ស័យបានស្ទុះចូលក្នុងបន្ទប់របស់ខ្លួន រូចក៏ចាប់រំលោភបានសម្រេចតែម្តង។ ក្រោយមកឈ្មោះ តាក វុត្ថា បាននិយាយគំរាមនាងមិនឱ្យមាត់ទេ បើនាងមាត់ ឬក៏និយាយប្រាប់គេជនសង្ស័យនឹងសម្លាប់នាងចោល។
ដោយឡែក នៅវេលាម៉ោង ៤:២៣នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ដរដែល ឈ្មោះ តាក វុត្ថា ក៏បានទៅបន្ទប់ជួលឈ្មោះ ស.រ.ដ រួចក៏បានចាប់រំលោភនាងបានសម្រេច(ត្រូវជាសង្សារនឹងគ្នា)។
ក្នុងករណីនេះ ក្រោយពេលចាប់ខ្លួន ជនសង្ស័យឈ្មោះ តាក វុត្ថា បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានរំលោភអ្នកទាំង ២ ខាងលើនេះពិតប្រាកដមែន។ ជនសង្ស័យរូបនេះ ត្រូវបាននគរបាលធ្វើតេស្តឃើញមានសារធាតុញៀននៅក្នុងខ្លួនផងដែរ និងបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ ដើម្បីចាត់ការតាមច្បាប់៕
ប្រភព CNC