មិនដឹងថាចិត្តធ្វើពីអីទេសាហាវណាស់ប្តីកា..ត់់ ក្បាលប្រពន្ធ រួចរត់គេចខ្លួនដល់ខេត្តតាកែវ ដោយសាតែ

ភ្នំពេញ៖ សមត្ថកិច្ចចម្រុះ បានធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ជាប្តី ពាក់ព័ន្ធករណីសម្លា..ប់ប្រពន្ធដោយកា..ត់.កដាច់ចេញពីខ្លួន កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ រួចរត់គេចខ្លួនដល់ខេត្តតាកែវ និងចាប់ខ្លួនបាន នៅវេលាម៉ោង២:៤៥នាទី នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។

ក្នុងប្រតិបត្តិការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យរូបនេះ ដោយមានបទបញ្ជាពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តតាកែវ អធិការដ្ឋាននគរបាលខណ្ឌទួលគោក អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យរូបនេះ ដែលជាជនដៃដល់សម្លា..ប់ប្រពន្ធខ្លួនឯងដោយកាត់កដាច់ចេញពិខ្លួន។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds