ស្អាតប្លែកណាស់ លោកអើយ ! ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ព្រះនាងតូច គ្រងសំលៀកបំពាក់មួយឈុតនេះ រួចទ្រង់សម្តែងពីព្រះទ័យថា ឈុតនេះ​ ធ្វើពី…

មហាជនទូទៅ ក៏ដូចជា ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស ភាគច្រើន ពិតជាស្គាល់ ព្រះនាងតូច នរោត្តម ជេនណា ជាក់ជាមិនខាន ដែលជាសែរាជវង្ស ​កម្ពុជា​វ័យក្មេង។

ព្រះនាងតូច មិនត្រឹមតែមានព្រះភ័ក្រ ស្រស់ស្អាត ប៉ុណ្ណោះទេ ថែមទំាង មានទេពកោសល្យសិល្បៈ គួរឱ្យកោតសរសើរថែម ទៀតផង ហើយ ទ្រង់ជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងទៅ គ្រប់គ្នា ក៏ចាប់អារម្មណ៍ខ្លាំងផងដែរ ចំពោះព្រះនាងតូច ដែលបានគ្រងសំលៀកបំពាក់ ស្អាតៗ និងទាក់ភ្នែកខ្លាំងបំផុត មកបង្ហាញជូន គ្រប់គ្នាឲ្យបានឃើញ។ ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ ព្រះនាងតូច បានបញ្ចេញមួយឈុតទៀតហើយ មើលទៅប្លែកស្អាតខ្លាំងណាស់ ព្រមទំាងបានសម្ដែង​ពី​ព្រះទ័យថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ថ្ងៃនេះ​ ខ្ញុំ​ សូមបង្ហាញ នូវឈុតសម្លៀកបំពាក់មួយ ដែលមានឈ្មោះថា​ ឈុតក្រមាបេះដូងខ្មែរ។ ឈុតនេះ​ ធ្វើអំពីក្រមាខ្មែរសុទ្ធ ហើយរំលេចទៅដោយ ទង់ជាតិខ្មែរ និងផែនទី នៃព្រះរាជាណាចក្រកម្ពុជា ច្នៃម៉ូតយ៉ាងប្រណីតដោយ ស្រីស្រស់អ្នកច្នៃម៉ូត បុរាណ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណសម្រាប់ការ ខិតខំបង្កើតស្នាដៃ សម្រាប់រូបខ្ញុំ​ និងសូមអរគុណ​ Vid Vid Make Up ​ សម្រាប់ការផាត់មុខ​ អរគុណ Net Sovanphanha ​ សម្រាប់ការធ្វើសក់បានយ៉ាងស្អាត​ ព្រមទាំងអរគុណចំពោះ RA Yuth​ សម្រាប់ការថត។ សង្ឃឹមថា​ ពុកម៉ែបងប្អូន​ ស្រឡាញ់ឈុតថ្មីមួយនេះ។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះ ម្នាក់ៗ បង្ហាញពីអារម្មណ៍រៀងៗខ្លួនថា ៖ គោរព ស្រឡាញ់ ព្រះនាងតូច ខ្លាំងៗៗៗៗ…………..ស្រស់សោភាខ្លាំងណាស់ ក្រាបទូល គួរឲ្យស្រឡាញ់ខ្លាំងណាស់ ព្រះនាងម្ចាស់, ស្អាតណាស់ ព្រះនាងតូចរបស់ខ្ញុំ ស្លៀកអីក៏ស្អាតដែរ សមជានារីខ្មែរខ្លាំងណាស់ ណាចាស, ពិតជា ស្អាតណាស់, ព្រះនាងតូច នៅក្រៅ ស្រស់ស្អាតខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះកុំឲ្យខាតពេល សូមមើលរូប ដែលព្រះនាងតូច គ្រងឈុត ច្នៃដោយក្រមាខ្មែរ ខាងក្រោមនេះ ទំាងអស់គ្នា ៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds