នៅសុខៗ ស្រាប់តែ Pich Pich ថៅកែហាងម៉ូតូ “ប្រាក់ សម្បតិ្ត” ពោលពាក្យនេះចេញមកថា “អូនលើកទឹកចិត្តបង ក្បែរបងជានិច្ច…ចាំណាប្ដីស,ម្លាញ់ អរគុណដែលផ្ដល់សេចក្ដីសុខ អោយអូននិងកូន…”
ប្រិយមិត្ត និងអ្នកដែលប្រើប្រាស់បណ្តាញសង្គម មិនតិចនាក់ទេ ច្បាស់ជាបានស្គាល់ អ្នកនាង Pich Pich ជាក់ជាមិនខាន ដែលអ្នកនាងគឺជាថៅកែ ហាងម៉ូតូ មួយកន្លែង យីហោ “ប្រាក់ សម្បតិ្ត” ដែលតែងតែផ្តល់ភាពរីករាយដល់អ្នកទស្សនា ពេលឡាយ ម្តងៗ។
ដោយឡែក អ្នកនាង Pich Pich តែងតែបង្ហាញភាពផ្អែមល្ហែម និងសុភមង្គល ជាមួយស្វាមី មិនដែលខានឡើយ ដោយបានបានទិញកាដូ យកមក surprise គ្នាទៅវិញទៅមកផងដែរ ដែលបានធ្វើអោយការរស់នៅពោរពេញទៅដោយសេចក្តីសុខ និងភាពរីករាយផងដែរ។
នៅមិនទាន់អស់ទេ នៅព្រឹកម៉ិញនេះ នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២ អ្នកនាង បានបង្ហោះរូបភាពមួយសន្លឹក ដែលបានបង្ហាញពីការយកចិត្តទុកដាក់និងរៀបចំតុបតែងខ្លួនជូនស្វាមី មុនចេញទៅធ្វើការ។ ក្នុងនោះផងដែរ អ្នកនាងបានភ្ជាប់ជាមួយនឹងពាក្យដ៍មានអត្ថន័យបែបនេះថា៖
អូនគ្មានស្បែក ស អូន,គ្មា,ន រាង,ស្លី,ម គ្មា,នមុខវី គ្មា,នដើ,ម,ទ្រូ-ង-ធំ គ្មា-នដៃជើង ស្រឡូនស្អាត អូនមិ.ន.មែ.ន ជាស្រីស្អាត អូន.សា.ម.ញ្.ញ តែអូនជា មនុស្សស្រីម្នាក់ដែល ចាំមើលបង រៀបចំជូនបង គ្រប់យ៉ាង គ្រប់ជ្រុងជ្រោយ នៃច.ន្លោះ.ខ្វះ.ខា-តរបស់បង ជួ.យរំលែកអំ-រែ-ក របស់បងបាន គាំទ្របង លើកទឹកចិត្តបង
ក្បែរបងជានិច្ច…ចាំណាប្ដីស-ម្លាញ់ គ្មា-នកន្លែងណា ដែលក-ក់កដៅជាងផ្ទះរបស់យើង គ្មា-នអ្វី ដែលមានសេចក្ដីសុខជា-ងសុភមង្គលគ្រួសារ អរគុណដែលផ្ដល់សេចក្ដីសុខ អោយអូន និង កូន ពេញលេញស្រីម្នាក់នេះ នឹងធ្វើអោយល្អបំផុតសម្រាប់គ្រួសារយើង”។
គ្រាន់តែអានរួច អ្នកប្រើប្រាស់បណ្តាញសង្គម មិនតិចនាក់ទេ បានចូល comment ទាំងរំភើប បែបនេះថា៖ គ្រួសាររីករាយ, ចេះយល់ចិត្តគ្នា, អានហើយរំភើបណាស់បង,ឧត្តមភរិយា,មានន័យខ្លាំងណាស់, សុភមង្គលគ្រួសារ, ស្វីតណាស់បងស្រី.។ នៅមានពាក្យស្រឡាញ់ចូលចិត្តជាច្រើនទៀត ចំពោះការលើកឡើងរបស់អ្នកនាង Pich Pich។