អាណិតណាស់!! ប្ដីធ្លាក់ខ្លួនឈឺដេកលើកន្ទេលបានត្រឹមដេកហៅឈ្មោះប្រពន្ធ ចង់ជួបប្រពន្ធ ចង់សុំទោសប្រពន្ធជាលើកចុងក្រោយ (មានវីដេអូ)
ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីពេលថ្មីៗនេះមហាជនដែលនិយមប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញបុរសម្នាក់ដែលកំពុងតែឈឺដេកលើកន្ទេលមិនអាចធ្វើអ្វីបាន បានត្រឹមតែគេងឈឺទ្រហោរយំនឹកប្រពន្ធចង់សុំទោសប្រពន្ធ ចង់ជួបមុខប្រពន្ធជាលើកចុងក្រោយ នេះបើយោងតាមម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា “Sophy Im” បានរៀបរាប់បែបនេះថា
“មុំបើហែងឃើញហើយ មកផ្ទះមើលប្តីតិចទៅប្តីហែងដឹងខ្លួនខុស ចង់សុំទោសហែងលើកចុងក្រោយ ប្តីហែងនឹកហែងណាស់ ប្តីហែងរងចាំផ្លូវហែងរហូត បងៗជួយស៊ែអោយប្រពន្ធគាត់បានឃើញផង” ក្រោយពីបានឃើញបែបនេះហើយមហាជនជាច្រើនមានការក្តុកក្តួលនិងស្លុតចិត្តយ៉ាងខ្លាំង រហូតបានធ្វើការស៊ែរបន្តបន្ទាប់ជាច្រើន ហើយបើសិនជានារីជាប្រពន្ធបានឃើញហើយនោះ សូមមេត្តាទៅជួបគាត់ម្ដងជាលើកចុងក្រោយទៅចុះ យ៉ាងណាក៏ធ្លាប់ជាប្ដីប្រពន្ធនិងគ្នា ពេលនេះគាត់បានធ្លាក់ខ្លួនឈឺធ្ងន់បែបនេះទៅហើយ មិនគួរចិត្តដាច់ បើអាចសូមទៅមើលគាត់បន្តិចផងចុះ៕