ញាក់សាច់បាត់! គ្រាន់តែចង់ញ៉ាំរបស់នេះ ចែដាណា សុខចិត្តជិះយន្តហោះ ពីខ្មែរ ទៅដល់ថៃ រួចប្រាប់ថា…(មានវីដេអូ)

ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ពិតជាស្គាល់ លោកស្រី ទ្រី ដាណា ជាក់ជាមិនខាន ដែលជាអ្នកជំនួញវ័យក្មេង ស្រស់ស្អាតម្នាក់ ហើយក៏កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំង មកទល់ពេលនេះ ព្រមទំាងបានរួមចំណែកជួយការងារសង្គមមិនដែលដាច់ឡើយ ពិសេស អ្នកត្រូវការចាំបាច់ និងអ្នកតស៊ូ ក្នុងឆាកជីវិត មិនលើកដៃសុំគេតែម្តង។ងាយមកមលពីជីវិតផ្ទាល់ខ្លួនរបស់ ចែដាណា វិញម្តង ឃើញថា មួយរយៈចុងក្រោយនេះ ថៅកែហាងពេជ្ររូបនេះ តែងតែឆ្លៀតពេលវេលា សម្រាប់ខ្លួនឯង ដើរលំហែកាយ តាមទីកន្លែងផ្សេងៗ ជាមួយ រសជាតិជីវិតថ្មី មានដូចជាជិះអូប័រ លើរលកសមុទ្រធំៗ ជិះកង់តាមឆ្នេរសមុទ្រ មើលទៅពិតជាសប្បាយរីករាយ ខ្លំាង

 

ណាស់។អត់ទាន់អស់ទេ ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ហ្វេនៗភ្ញាក់ព្រឺត ក្រោយឃើញ ចែដាណា ទៅដល់ថៃបាត់ ពិសេស ដោយសារតែនឹករបស់មួយនេះពេក សុខចិត្តជិះយន្តហោះពីខ្មែរ ទៅដល់ប្រទេសថៃ ដើម្បីញុំា ថែមទំាងភ្ជាប់សារក្នុង TikTok ថា “ខានញាំយូហើយនឹកណាស់”។ក្នុងវីដេអូ ដែលលោកស្រីបានបង្ហោះប្រាប់បន្ថែមថា “ហូយ បងប្អូនទំាងអស់គ្នា ដោយសារតែការ៉េម មួយហ្នឹង ធ្វើឲ្យខ្ញុំមកដល់ថៃ ខ្ញុំខានញុំាយូរហើយ ដោយសារ covid ឥឡូវនេះសុំដាក់មួយឆ្អែតហ្មង ចាំមើលខ្ញុំញុំាហើយ ញុំាទៀត និយាយរួមទៅពីមុនមក ឲ្យតែខ្ញុំចង់ញុំាការ៉េមហ្នឹង ខ្ញុំមកថៃហ្មង”។ឃើញភ្លាម ហ្វេនៗជាច្រើន របស់ ចែដាណា បង្ហាញអារម្មណ៍រៀងៗខ្លួនថា ៖ ស្រក់ទឹកមាត់អូន, ចែចង់ញ៉ាំដែរចែ, ទំនងណាស់ចែ, ជាតិណាស់ចេៗ, ឆ្ងាញ់, ទៅថៃអត់ហៅខ្ញុំផង, រំភើពេលបានរបស់ញ៉ាំ។ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds