សោកសៅណាស់! ក្រោយយឪពុកម្តាយស្លា.ប់ជាង ១០ ថ្ងៃ សុវត្ថិឌី ធារិកា បង្ហោះរូបភាពជុំគ្រួសារកាលពួកគាត់នៅរស់ឃើញហើយស្រណោះណាស់
ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយក្រោយពេលលោកឪពុកអ្នកម្តាយរបស់តារាចម្រៀងស្រីល្បីឈ្មោះកញ្ញា សុវត្ថិឌី ធារិកា និង ប្អូនប្រុស បានចែកខានទៅដោយសារគ្រោះថ្នាកចរាចរណ៍កាលពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ពិធីបុណ្យសពរបស់ពួកគាត់ក៏បានរៀបចំធ្វើជូនគាត់ជាលើកចុងក្រោយរួចរាល់អស់មកហើយផងដែរ
ដោយពេលនេះ សុវត្ថិឌី ធារិកា និង ប្អូនប្រុស ក្លាយជាកូនកំព្រាត្រូវរស់នៅដោយខ្លួនឯងរឹងមាំបន្តការតស៊ូទៅមុខទៀត ។ យ៉ាងណាមិញក្រោយក្រោយពិធីបុណ្យរបស់ឪពុកម្តាយបានបញ្ចប់ទៅប៉ុន្មានថ្ងៃ ស្រាប់តែម្សិលមិញនេះ សុវត្ថិឌី ធារិកា នឹកដល់អ្នកមានគុណខ្លាំងពេកបានត្រឹមបង្ហោះរូបភាពកាលពីមុនពេលជួបជុំគ្រួសារក្នុងថ្ងៃខួបកំណើត
ដែលបានបន្សល់ទុកត្រឹមតែរូបភាពជាអនុស្សាវរីយជាមួយគ្នា ដោយពេលនេះអ្នកមានគុណទាំងពីររបស់នាងលែងនៅទៀតទៅហើយ ធ្វើអោយមហានជាច្រើនឃើញហើយសែនស្រណោះនិងរំជួលចិត្តជាខ្លាំង រហូតបានចូលទៅខមិនលើកទឹកចិត្តនាងជាហូរហែរផងដែរ៕