ខ្លោចផ្សាណាស់ យំតាមហើយ ! ភរិយា លោកវេជ្ជបណ្ឌិត ធី សាមឌី រៀបរាប់ឡើងខ្សោះខ្លួន ព្រោះតែ
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ មានរឿងដ៏សែនរំជួលចិត្តមួយ គឺ លោកវេជ្ជបណ្ឌិត ធី សាមឌី បានលាចាកលោកនេះបាត់ ទៅហើយ ដោយសាររោគាពាធ ហើយក៏បានធ្វើឲ្យ អ្នកធ្លាប់ស្គាល់លោកជាច្រើន បានសម្តែងក្តីរន្ធត់ និងភ្ញាក់ផ្អើល ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។
ក្រោយបាត់បង់ស្វាមី ទំាងវ័យក្មេងបែបនេះ ធ្វើឲ្យ ភរិយាលោកវេជ្ជបណ្ឌិតរូបនេះ នៅតែបង្ហាញ អារម្មណ៍សោកស្តាយ សោកសៅ ព្រមទំាង ភ្ជាប់សារមួយទៀត ទំាងទឹកភ្នែក នៅក្នុងហ្វេសប៊ុកស្វាមី នាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ នេះថា
“រូបនេះ គឺអូនថតអោយបង ចុងក្រោយ ប្ដីអូនល្អលើសហើយដឹងទេ 6ឆ្នាំ 3ខែ ហើយ ដែលយើងរៀបការ បងមិនដែលទៅណា ចោលអូនបាត់មួយយប់ទេ ទោះត្រូវថ្ងៃបងយាមពេទ្យ ក៏រត់មកផ្ទះ ជួយបិទទ្វារ អោយប្រពន្ធហើយ ទៅយាមវិញ ប្រពន្ធឈរលក់យូរ មិនបាន រត់ទៅជួយជំនួស អោយអូនអង្គុយ មិនអោយឈយូរទេ ខ្លាចឈឺជើង 6ឆ្នាំ អូនមិនដែលហត់ចិត្តសោះ បងថ្មមផ្លូវចិត្ត និងកាយប្រពន្ធណាស់ មកពីធ្វើការហត់ យ៉ាងណា ក៏រត់ថើបកូនសិនដែរ់
ជីវិតបងហត់នឿយណាស់ យើងតស៊ូមួយគ្នាតាំងពីញុំាមីមួយកញ្ចប់ 2នាក់ យើងអត់ណាស់ កាល 2017 អូនយំ បងជូតទឹកភ្នែកអូន ហើយសុំទោសអូនថា នាំអូនមកពិបាកមួយ តែអូនពេញចិត្ត អូនសុខចិត្តគ្រប់យ៉ាង អោយតែបានក្បែរបង។
បងចាំទេ កាលយើងមានកូនទីមួយ បងសប្បាយចិត្ត និងកូន មុខដូចបង100% បងប្រាប់អូនថា បងនឹងធ្វើអោយអូន មានក្ដីសុខ ទោះបងគ្មានសំភារ និយមក៏ដោយ បងដឹងទេ ប្រពន្ធបងពេលនេះ មានអារម្មណ៍យ៉ាងណា ពេលបងទៅមិនលា មិនបំពេញសន្យា មិនមើលមុខអូន និងកូន អូនដឹងថាបង ធ្វើការរាល់ថ្ងៃលើសកំលាំង ឈឺមិនប្រាប់អូន ខ្លាចអូនបារម្ភ ប្ដីដឹងទេ ការចាកចេញនេះ ប្រពន្ធបងជិតឆ្គួតហើយ ប្ដីអូនសង្ហាណាស់ ចំណេះដឹងខ្ពង់ខ្ពស់ មានចរឹត ស្លូតបូត ស្មោះត្រង់ណាស់ 5ថ្ងៃហើយ ដែលបងទុកអូនអោយគេងគ្មានបង អូននឹកបងចង់អោបបង អោយពេញដៃដូចមុន ចង់អោយបងកាន់ដៃអូន ពេលគេង អូនស្រលាញ់ប្ដីណាស់ អូននឹងរក្សាការស្រលាញ់ប្ដី ក្នុងបេះដូងអូនអស់មួយជីវិត។
នាទីចុងក្រោយ បងមានត្រឹមរូបថត អូននឹងសន្យាថា មើលកូនយើងទាំង2 អោយល្អបំផុត សូមប្ដីទៅកាន់សុគតិភព សូមជាតិក្រោយ កុំអាយុខ្លី អ៊ីចឹងទៀត ណាបង សូមអោយបងល្អគ្រប់យ៉ាង ដូចជាតិនេះ ហើយកុំស្គាល់ពាក្យថាហត់នឿយ អាយុវែង ដល់ចាស់កោងខ្នង។
លាហើយមនុស្សល្អរបស់អូនអើយ អូនដឹងថាបង បារម្ភរឿងអូនឈឺជើង តែបងកុំបារម្ភអី ពេលអូនឈឺ អូននឹងទៅពេទ្យខ្លួនឯង បងដឹងហើយថា ប្រពន្ធបងខ្លាំងគ្រប់យ៉ាង អូននឹងដើរទៅរួច អូនសន្យាណាប្ដីសំលាញ់ចិត្ត thy samedy “។
អានសារដ៏ខ្លោចចិត្តនេះ ធ្វើឲ្យ គ្រប់គ្នា ក៏ទប់ទឹកភ្នែកលែងជាប់ដែរ ព្រមទំាងបានចូល comment លើកទឹកចិត្តភរិយារូបនេះ ឲ្យរឹងមាំ ដើម្បីកូនៗ ទំាងពីរ ទៅមុខទៀត។ ដើម្បីជ្រាបបន្ថែមទៀត សូមមើលរូបភាព និងវីដេអូ ខាងក្រោមនេះ ទំាងអស់គ្នា ៖