គួរអោយសរសើរ! កំលោះខ្មែររូបស្រស់ម្នាក់តស៊ូទៅធ្វើការនៅប្រទេសថៃ ហើយដាក់ពាក្យចូលប្រឡងចម្រៀង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង (មានវីដេអូ)
ថ្មីៗនេះ លោក Nhin Barang ហៅ ប៊ី អាយុ ២៥ឆ្នាំ ជាកំលោះជនជាតិខ្មែរ បានចូលរួមប្រឡងចម្រៀងនៅក្នុងកម្មវិធី Mai Thong kham ដែលបានចាក់ផ្សាយនៅ បុស្តិ៍ទូរទស្សន៍ថៃ (Workpoint Entertainment) កាលពីអាទិត្យមុន ដោយក្នុងនោះដែរ លោកប៊ី បានរៀបរាប់ប្រាប់ គណៈកម្មការពីប្រវិត្តរបស់លោកថា លោកកើតនៅក្នុងក្រុមគ្រួសារមួយដែលមានបងប្អូនចំនួនបីនាក់ ហើយឳពុករបស់លោកបានចែកឋានតាំងពីលោកមានអាយុ ៧ទៅ៨ឆ្នាំ។
លុះក្រោយពីឳពុកបានស្លាប់ទៅ ផ្ទះដែលបានសង់លើទឹកដីរបស់បងប្អូនខាងឳពុកត្រូវបានលក់ បណ្តាលអោយក្រុមគ្រួសាររបស់លោកមិនមានផ្ទះសម្បែងស្នាក់នៅនោះទេ បូករួមទាំងជីវភាពក្រីក្រដែលបន្ទុកទាំងអស់ត្រូវធ្លាក់លើម្តាយ ទើបម្តាយរបស់លោក ប៊ី ក៏សម្រេចចិត្តទៅស្វែងរកការងារធ្វើនៅឯប្រទេសថៃ។
ចំពោះការងារវិញគឺលោកបានរស់នៅ និងធ្វើការនៅឯប្រទេសថៃ ប៉ុន្តែដោយសារតែបញ្ហាការរីករាលដាលនៃមេរោគកូវីដ១៩ កន្លងមកបណ្តាលអោយលោកមិនមានការងារធ្វើនោះទេ។ ប៉ុន្តែសំណាងល្អដែលលោកបានទទួលការជួយជ្រោមជ្រែងពីមូលនិធិមួយជួយអោយលោកបានរៀនធ្វើនំ ប្រភេទនំ Bakery រៀនឆុងកាហ្វេ និងបានជួយលោកឲ្យបានទៅដល់រៀនភាសាអង់គ្លេស និងថៃថែមទៀតផង។
លោកបានយកចំណេះដែលបានរៀនដុតនំមក ធ្វើនំលក់ ក៏ដូចជាទទួលកម្ម៉ង់ជាដើម។ លោក ប៊ី បានបន្ថែមទៀតថា ដោយសារតែកាលពីនៅក្មេង ឳពុករបស់លោកឧស្សាហ៍ចាក់ចម្រៀងថៃ ប្រភេទចម្រៀង លូកថុង ណាស់ ទើបលោកចូលចិត្ត និងតាំងចិត្តរៀនភាសាថៃអោយបានល្អ ដើម្បីសម្រេចនៅគោលបំណងរបស់ម្តាយ គឺចូលប្រឡងចម្រៀងក្នុងប្រទេសថៃ។ នៅក្នុងការប្រឡងចម្រៀងនោះដែរ លោក បានទទួលការកោតសរសើរ និងការគាំទ្រ ពីគណៈកម្មការ ក៏ដូចជាទស្សនិកជនដែលជាជនជាតិថៃ ក៏ដូចជា បងប្អូនជនជាតិកម្ពុជាជាច្រើនផងដែរ។