សូមប្រយ័ត្នទាំងអស់គ្នា! នេះជាអារម្មណ៍ពិតរបស់ម្ចាស់ឡានរថយន្ត ៣ គ្រឿងក្រោយជួបហេតុកាណ៍បាក់ដើមឈើសង្កត់

សូមប្រយ័ត្នទាំងអស់គ្នា! នេះជាអារម្មណ៍ពិតរបស់ម្ចាស់ឡានរថយន្ត ៣ គ្រឿងក្រោយជួបហេតុកាណ៍បាក់ដើមឈើសង្កត់

ជីវិតតូច ជីវិតធំ ក្នុងឡាន2គ្រឿងហ្នឹងទាំងអស់ សំណាង1 ក្នុង100គ្រោ-ះថ្នាក់ ខុសត្រូវគ្នា10នាទី មនុស្សចុះចេញអស់ កុំអី…. ពេលបង់លុយឃើញមុខ ពេលមានបញ្ហា ចង្អុលលិច ចង្អុលកើត

គ្រោះធម្មជាតិមើលមិនឃើញមែន តែក៏អាចបង្ការបាន តែនេះរលំគ្មានខ្យល់មកបក់សូម្បីបន្តិច ឫសឈើពុកផុយរលួយស្ទើទាំងស្រុង មិនមែនមានតែមួយដើមហ្នឹងទេ

នៅមានជាច្រើនដើមទៀតត្រូវប្រឈម អ្នកភូមិធ្លាប់ស្នើសុំអោយអ្នកគ្រប់គ្រងត្រួតពិនិត្យជាច្រើនដង តែមិនអើពើសោះ ហើយកន្លែងហ្នឹងក៍ជាកន្លែងចតដែល ភ្នាក់ងារក្រុមហ៊ុនមានឯកសណ្ឋាន តំរូវអោយពួកខ្ញុំត្រូវតែចតទីហ្នឹង មិនអាចប្តូរកន្លែងបានទៀត

ចុងក្រោយត្រូវទទួលខុសត្រូវខ្លួនឯងទាំងការឈឺចាប់ ព្រោះមិនដឹងរកអ្នកទទួលខុសត្រូវមើលថែដើមឈើកន្លែងចតឡាន តាមផ្លូវណា ដំណោះស្រាយ 0 បើគេឆ្លើយមិនដឹង មានតែទទួលយកថាវាថ្ងៃអាក្រក់យើង តែសំណាងខ្លាំងមិនមានគ្រោះថ្នាក់ដល់ជីវិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ៊ីចឹងមានតែផ្តាំបងប្អូន ពូមីងទាំងអស់ប្រុងប្រយ័ត្នទាំងអស់គ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើមើលកន្លែងចតមិនស្រួលមិនបាច់ចូលទេ ព្រោះគេទទួលតែពេលបានទេ ពេលបាត់អត់មានអ្នកទទួលទេ តែសំណាងមួយទៀត អរគុណទឹកចិត្តបងៗ និង ពូមីងនៅទីនោះណាស់ ពួកគាត់ចិត្តបាន និង ជួយពួកខ្ញុំមែនទែន តែបើមានបងប្អូនមានយោបល់ល្អៗជួយបង្ហាញផង ពេលនេះទាល់តំរិះណាស់”៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds