អ្នកញៀនល្បែង ស៊ីគូថៃ ប្រុសស្រី៩ នាក់ ត្រូវសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅតុលាការ

ភ្នំពេញ ៖ មនុស្សប្រុសស្រី៩ នាក់ កម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការដើម្បីសាកសួរនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២  ពាក់ពន្ធករណីលេងល្បែងស៊ីសងខុសច្បាប់ ។

ការបញ្ជូនខ្លួនក្រុមអ្នកញៀនល្បែងស៊ីសងទាំងនេះបានធ្វើឡើងបន្ទាប់ពី កម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបអ្នកលេងល្បែងស៊ីសងប៉ក់ បៀរស៊ីគូថៃ នៅបន្ទប់ផ្ទះជួលឡៅតឿ ក្បែរផ្សាររតនៈផ្លាសារបឹង ត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ ខ្លួនជាក់ស្តែង១៤ នាក់ ប្រុស២ នាក់ កាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២នេះ។

សូមបញ្ជាក់ នៅពេលឃាត់ខ្លួននោះ សមត្តកិច្ចបានដកហូតវត្ថុតាង ពាក់ព័ន្ធបទល្មើសល្បែងស៊ីសងផងដែរ និងបាននាំទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីសាកសួររកអ្នកណាជាអ្នកលេងល្បែងស៊ីសង ប៉ក់ និង បៀថៃ នោះពិតប្រាកដ ។ទីបំផុតមនុស្ស៥ នាក់ (ប្រុសម្នាក់) បានរួចផុតពីការចោទប្រកាន់ និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកមនុស្ស៩ នាក់ (ប្រុសម្នាក់) សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds