មហាជន បានផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅកីឡាការិនីតេក្វាន់ដូ ជម្រើសជាតិកម្ពុជាម្នាក់ ដែលមានសម្រស់ ស្រស់ស្អាតមិនធម្មតា

ភ្នំពេញ ៖ នាពេលនេះដែរនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថាពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាការិនីតេក្វាន់ដូ (WT) ជម្រើសជាតិកម្ពុជា ថិប កាសាន់ទ្រីនីកូល (Casandre Tubbs) ដែលទើបតែដណ្តើមបានមេដាយសំរឹទ្ធ ប្រភេទកីឡាតេក្វាន់ដូ WT ក្នុងវិញ្ញាសាប្រយុទ្ធ ទម្ងន់ក្រោម ៦២គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

យ៉ាងណាមិញចំណុចដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ទៅលើកីឡាការិនីតេក្វាន់ដូ (WT) ជម្រើសជាតិកម្ពុជារូបនេះខ្លាំងនោះគឺមិនត្រឹមតែមានសមត្ថភាពនោះទេ កីឡាការិនីរូបនេះក៏មានទាំងរូបសម្ផស្ស ស្រស់ស្អាតផងដែរ កម្ពស់វិញគឺថាខ្ពស់ស្រឡះមិនចាញ់បវរកញ្ញាលំដាប់ថ្នាក់ពិភពលោកឡើយ ។

ជាមួយគ្នានេះដែរទោះបីជាកីឡាការិនីតេក្វាន់ដូ (WT) ជម្រើសជាតិកម្ពុជា ថិប កាសាន់ទ្រីនីកូល (Casandre Tubbs) មិនអាចដណ្តើមបានមេដាយមាសជូនកម្ពុជាយើងនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមនេះក៏ពិតមែនប៉ុន្តែ មហាជនខ្មែរបាននាំគ្នាសម្តែងការអរគុណនិងលើកទឹកចិត្តទៅដល់កញ្ញា ថិប កាសាន់ទ្រីនីកូល កុំឲ្យអស់សង្ឃឹម ទោះបីជាលទ្ធផលយ៉ាងណាក៏មហាជនខ្មែរនៅតែស្រឡាញ់និងគាំទ្ររូបនាងដដែល ៕  ប្រភពរូបថតពី Sovanna Kem Photography

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds