សោកសៅណាស់! សិល្បករ ៤ រូប បាត់បង់សមាជិកគ្រួសារ ក្នុងទិដ្ឋភាពគួរឱ្យសង្វេគបំផុត
សង្ខារមនុស្សម្នាក់ៗមិនទៀងទាត់ ក៏មិនអាចមើលឃើញពីថ្ងៃអនាគតបានដែរ តួយ៉ាងគិតមកដល់ចុងខែ មេសា ដល់ជាងពាក់កណ្ដាលខែឧសភា ឆ្នាំ ២០២២ នេះ មានសិល្បករ សិល្បការិនី ៤ រូបបានបាត់បង់សមាជិកគ្រួសារជាទីគោរពស្រឡាញ់ ត្រឹមមួយប៉ប្រិចភ្នែក ទោះបីជានៅអាឡោះអាល័យក៏អស់ពេលវេលាបានទទួលភាពកក់ក្ដៅពីពួកគាត់តទៅទៀត។
១. តារាចម្រៀង ងួន ចាន់ដេវីត បានបាត់បង់លោកតាជាទីគោរពស្រឡាញ់បំផុត នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២។
២. ចំរើន សុភ័ក្រ ជួបទុក្ខធំត្រូវលោកយាយជាទីស្រឡាញ់ទទួលមរណភាពទាំងអាល័យនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២។
៣. គឿន នភាល័យ ក្លាយជាកូនកំព្រាឪពុក ខណៈលោកអ្នកមានគុណរបស់តារាចម្រៀងរូបនេះ បានទទួលមរណភាពនៅថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០២២។
៤. មរណភាពរបស់ឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា ធ្វើឱ្យសិល្បករ សិល្បការិនី និង អ្នកលេងហ្វេសប៊ុកជាច្រើនរន្ធត់ចិត្តអាណិតនាងជាខ្លាំង ដែលត្រូវបាត់បង់អ្នកមានគុណម្ដងទាំង ២ នាក់ត្រឹមមួយប៉ប្រិចភ្នែកនៅថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២២៕