រន្ធ.ត់ណាស់! ធារិកា រៀបរាប់ទាំងអួលដើម-ក ប្រាប់ពីមូលហេតុច្បាស់ៗនៃការស្លាប់របស់ឪពុកម្ដាយ

កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ មហាជនខ្មែរ ក៏ដូចជាបណ្ដាអ្នកសិល្បៈនៅកម្ពុជា នាំគ្នាសម្ដែងការសោកស្ដាយ ចូលរួមរំលែកទុក្ខ និងសម្ដែងនូវក្ដីអាណិតអាសូរ ចំពោះសិល្បការនី សុវត្ថិឌី ធារិកា ក្រោយរូបនាង ត្រូវបានបាត់បង់អ្នកមានគុណទាំង ២ ក្នុងហេតុការណ៍គ្រោះថ្នាក់ក្រឡាប់ឡាន នៅភូមិសាស្ត្រខេត្តព្រះវិហារ។

ទាក់ទិនទៅនឹងករណីដ៏សោកសង្រេងនេះ តាមរយៈការឡាយផ្ទាល់របស់អ្នកនាងកាតុ  កញ្ញា សុវត្ថិឌី ធារិកា បានរៀបរាប់ពីមូលហេតុ និង ហេតុការណ៍នោះលម្អិតថា ៖ «ដើមឡើយ នៅពេលក្រុមគ្រួសារនាងធ្វើដំណើរត្រឡប់មកពីខេត្តព្រះវិហារ តាមផ្លូវមានសភាពរអិល ធ្វើឱ្យឪពុករបស់នាងជ្រុលចង្កូតម្ដងហើយ ទើបរូបនាងប្រាប់ឪពុកថាឱ្យឈប់សិន ទើបឪពុកតបថា មិនអីទេផ្លូវរអិល។ រួចក៏ចុះចាក់សាំងសិន បន្ទាប់មកចេញពីកន្លែងចាក់សាំងបានត្រឹមតែ ០៥ នាទី ក៏ស្រាប់តែរអិលទៅម្ដងទៀត ទើបឪពុកនាងកាច់ចង្កូតទៅខាងស្ដាំ ចូលប្រឡាយតែម្ដង។ ពេលនោះ ប្អូននាងបានចុចកញ្ចក់លូនចេញពីឡាន ទាញរូបនាងចេញ ខណៈជួយឪពុកម្ដាយមិនបាន ដោយសារតែជាប់ Lock នៅក្នុងឡាន រហូតបណ្ដាលឱ្យអ្នកមានគុណទាំងពីរ បាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះ»។

យ៉ាងណាមិញ មកទល់ពេលនេះ សពត្រូវបានបញ្ជូនមកតម្កល់ នៅវត្តស្ទឹងមានជ័យ ដើម្បីរៀបចំពិធីបុណ្យទៅតាមប្រពៃណីខ្មែរ ខណៈមានអ្នកសិល្បៈជាច្រើន បាននាំគ្នាជួយជ្រោមជ្រែងរៀបចំពិធីបុណ្យនេះ ដោយបានរៀបចំរង់ចាំទទួលសព តាំងពីយប់ថ្ងៃកើតហេតុម្សិលមិញមកម្ល៉េះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds