ខ្លោចផ្សាណាស់ លោកអើយ ! សុវត្ថិឌី ធារីកា (Sovathdy Thearyka) ស្រែកយំឡើងទន់ខ្លួន ពេលដឹកសព ឪពុកម្តាយ មកដល់វត្ត ស្ទឹងមានជ័យ រួចប្រាប់ទាំងទឹកភ្នែកថា ”

កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ មិត្តរួមសិល្បៈជាច្រើនសម្តែងក្តីរន្ធ​ត់ ស្លុ​តចិ​ត្តយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា ម្តាយឪពុក របស់ សុវត្ថិឌី ធារីកា បា​នបា​ត់បង់ជីវិត ទៅហើយ។

ក្នុងនោះ លោក អ៊ាម វន្នី បានប្រាប់ទំាងទឹកភ្នែកថា “ឪពុក និងម្តាយ របស់សុវត្ថិឌី ធារីកា បានបាត់បង់ជីវិត ទាំងពីរ អ្នកហើយ ក្នុងគ្រោះថ្នា​ក់ច​រាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស និងយាយ ផុតគ្រោះ​ថ្នា​ក់ បងសោក​ស្តា​យការបា​ត់បង់នេះណាស់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាថ្ងៃដដែល លោក អ៊ាម វន្នី បានយក ហ្វេសប៊ុករបស់ សុវត្ថិឌី ធារីកា មកផុស រួចបញ្ជាក់ថា “ខ្ញុំអ៊ាមវន្នី សូមជម្រាបជូនដំណឹងដល់ញាតិមិត្ត របស់កញ្ញា សុវត្ថិឌី ធារីកា ថា ពេលនេះ គ្រូសាររបស់កញ្ញា មានទុក្ខជាទំងន់ ដោយប៉ាម៉ាក់ របស់គាត់បានបាត់បង់ជីវិត ទាំងពីរនាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ក្នុងវេលាម៉ោង ប្រហែល៣ រសៀល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ សព កំពុងដឹកទៅភ្នំពេញ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្ត ស្ទឹងមានជ័យ បងប្អូនដែលចង់ដឹងពីព័ត៌មានបន្ថែមសូមទាក់ទងមកលេខខ្ញុំ អ៊ាមវន្នី 016223305 កុំខលគាត់ផ្ទាល់ព្រោះគាត់កំពុងមានទុក្ខនិងមិនចង់ទទួលទូរស័ព្ទទេ សូមអធ្យាស្រ័យដល់ប្អូន ដែលកំពុងមានទុក្ខផង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយប់បន្តិច សព របស់ ឪពុកម្តាយ បានដឹកមកដល់វត្ត ស្ទឹងមានជ័យហើយ ដើម្បីធ្វើបុណ្យ។ ឆ្លៀតក្នុងពេលនោះ គេឃើញ សុវត្ថិឌី ធារីកា ស្រែកយំឡើងទន់ខ្លួន រៀបរាប់ពីឪពុកម្តាយរបស់ខ្លួន ស្តាប់ហើយ គ្រប់គ្នាមិនអាចទប់ទឹកភ្នែកជាប់ទេ ពិសេស ពាក្យប៉ុន្មានម៉ាត់ ដ៏ខ្លោចផ្សា បំផុត ត្រង់ ធានិកា និយាយថា “អូយ 5 នាទី បាត់អ្នកមានគុណ 2 នាក់ 5 នាទី ឲ្យគត់…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូដ៏រំជួលអារម្មណ៍ ខាងក្រោមនេះ ទំាងអស់គ្នា ៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds