លោក ផែង វណ្ណៈ បើកឡានលើសល្បឿនកំណត់ ជិះដល់ 133Km/h ប៉ូលីសឃាត់រថយន្តហើយ ស្រាប់តែឃើញមុខលោកបែរជាអត់ផាកទៅវិញ
នៅមុននេះបន្តិចលោក ផែង វណ្ណៈ ដែលគេស្គាល់ថាជាអ្នកសារព័ត៌មាន អនឡាញ ល្បីឈ្មោះមួយរូបបានធ្វើការបង្ហោះសារនៅលើទំព័រ Facebook របស់លោកដោយបញ្ជាក់ប្រាប់មហាជនថា រូបលោកបានបើករថយន្តលើសល្បឿនកំណត់ដោយគេតម្រូវអោយបើកត្រឹម 80km/h ប៉ុណ្ណោះ តែលោកបានបើកដល់ល្បឿន 133km/h ហើយក៏ត្រូវបានមន្ត្រីចរាចរឃាត់រថយន្តដេីម្បីផាកពិន័យផងដែរ ប៉ុន្តែដោយមន្ត្រីចរាចរទាំងអស់នោះបានឃើញរូបលោក ស្រាប់តែគេមិនផាកពិន័យ ហើយអោយបន្តដំណើរទៅមុខទៀត។