អបអរសាទរ! ស្ងាត់ៗម្ចាស់ហាង បីយូធីស្ទរ រៀបចំកម្មវិធីដ៏ពិសេសនេះនៅកោះកុង
ភ្នំពេញ ៖ ជាការពិតណាស់ដែលនៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២២ នេះមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញម្ចាស់ហាងបីយូធីស្ទរដែលមានគណនីហ្វេសប៊ុកឈ្មោះថា Ngoun Xiang
បានទម្លាយរូបភាពប៉ុន្មានសន្លឹកស្លៀកពាក់ក្នុងឈុតបែបបុរាណទាំងគ្រួសារតែម្ដង ធ្វើអោយមហាជនជាច្រើនស្មានតែលោកសម្រេចចិត្តចូលរោងការជាមួយនិងគូស្នេហ៍របស់លោក
ប៉ុន្តែការពិតទៅលោកនិងក្រុមគ្រួសារបានរៀបចំកម្មវិធីដ៏ពិសេសមួយគឺកម្មវិធីឡើងគេហដ្ឋានថ្មីរបស់លោកនៅកោះកុងប៉ុណ្ណោះ ដោយលោកបានរៀបរាប់បែបនេះថា “ឡើង គេហដ្ឋានថ្មី នៅកោះកុង 16 5 2022 សូមអោយកាន់តែ រីកចម្រើន មានផ្ទះមានដី 24ខេត្តក្រុង”
ក្រោយឃើញបែបនេះហើយមហាជនជាច្រើនបានចូលទៅខមិនសម្ដែងការរីករាយដល់លោកជាហូរហែរផងដែរ៕