ភរិយា ឆា យ វីរៈយុទ្ធ មានស្នាដៃច្រើន មិននឹកស្មានអាច និពន្ធចម្រៀង និង Melody បានយ៉ាងល្អ
អ្នកនាង សែ ចាន់ឌី ដែលគេស្គាល់ថាជាឧត្តមភរិយារបស់លោក ឆាយ វីរៈយុទ្ធ មិនត្រឹមតែក្មេង ស្អាត ឆ្លាត មានមុខជំនួញច្រើននៅក្នុងដៃប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពពិសេសអាចនិពន្ធចម្រៀង និង Melody បានយ៉ាងល្អផងដែរ។
រៀបរាប់ត្រួសៗ បទចាស់ៗដែលអ្នកនាងធ្លាប់បានសរសេរកន្លងមកមានដូចជា៖ សុខទុក្ខបងយ៉ាងណាអូនចង់ដឹងទេ – ឆាយ វីរៈយុទ្ធ នឹកសង្សារចាស់ – ឆាយ វីរៈយុទ្ធ ហួសពេលដែលបងត្រូវអើពើ – មាស សុខសោភា ទឹកភ្នែកមួយលានដំណក់ – ឆាយ សុវណ្ណារី នឹងបទល្បីៗជាច្រើនទៀត ។
ហើយថ្មីៗនេះ គេសង្កេតឃើញមានបទមួយចំនួន ដែលកំពុងតែអង្រួនបេះដូងយុវវ័យ បកស្រាយដោយ លោក ឆាយ វីរៈយុទ្ធ គឺសុទ្ធសឹងតែជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody របស់អ្នកនាង មានដូចជាបទ នឹកអូនស្ទើរដាច់ខ្យល់ និង ខុសលើបងចុះ ជាដើម។មិនសរសើរមិនបាន បើទោះបីជាការងារផ្ទាល់ខ្លួនរវល់ដកឃ្លាមិនរួចយ៉ាងណា ក៏អ្នកនាងនៅតែឆ្លៀតសរសេរបានជាហូរហែរ ហើយអត្ថន័យវិញចាក់កអ្នកស្តាប់តែម្តង។