ចូលរួមសម្ដែងការសោកស្ដាយលោកឪពុកជាទីគោរពស្រលាញ់របស់តារាចម្រៀង គឿន នភាល័យ បានទទួលមរណភាពហើយ
ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីតារាចម្រៀងល្បីឈ្មោះលោក គឿន នភាល័យ ដែលជាអតីតបេក្ខភាពប្រឡងក្នុងកម្មវិធីប្រឡងចម្រៀងដ៏ធំលំដាប់ថ្នាក់ពិភពលោក X Factor ផងដែរ
បើទោះបីជាមិនទទួលបានភាពជោគជ័យក៏ពិតមែន ប៉ុន្តែក្រោយបញ្ចប់ការប្រកួតលោកទទួលបានប្រជាប្រិយភាពការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនមិនធម្មតាឡើយ។
យ៉ាងណាមិញខណៈដែលលោកកំពុងតែសាងកេរ្តិ៍ឈ្មោះឡើងខ្លាំង នៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ នេះលោក គឿន នភាល័យ ជួបទុក្ខធំលោកឪពុកជាទីគោរពស្រលាញ់បានទទួលមរណភាពចោលលោកហើយ
ធ្វើអោយលោកនិងក្រុមគ្រួសារសឹងតែទទួលយកមិនបានឡើយនិងស្រណោះយ៉ាងខ្លាំង ដោយក្នុងនោះលោកបានពោលពាក្យប៉ុន្មានម៉ាត់យ៉ាងក្តុកក្តួលចិត្តថា “You can rest well now dad សូមឲ្យវិញ្ញាណក្ខន្ធប៉ាបានទៅកាន់សុខគតិភព” ក្រោយបានឃើញបែបនេះហើយមហាជនជាច្រើនបានសម្ដែងការសោកស្ដាយជាហូរហែរផងដែរ៕