ពិតជាសោកស្តាយណាស់! ខាន់ ចេសា មិនត្រូវបានអនុញ្ញាត ឱ្យចូលរួមប្រកួតកីឡាជឺជីតស៊ូ ស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដោយសារតែ…
ខាន់ ចេសា មិនត្រូវបានអនុញ្ញាត ឱ្យចូលរួមប្រកួតកីឡាជឺជីតស៊ូ ស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដោយសារលេីសគីឡូ។
គណ:កម្មាធិការជាតិអូឡាំពិកម្ពុជា: ចំពោះករណីរបស់កីឡាការិនី ខាន់ ចេសា ម្ចាស់មេដាយមាស អាសុី ២០១៨ និងមេដាយមាស សុីហ្គេម ២០១៩ មិនអាចឆ្លងកាត់ដំណាក់កាលថ្លឹងទម្ងន់ផុត ដោយសារលេីសទម្ងន់កំណត់ដែលបានចុះឈ្មោះ គឺ ៤៨kg ប៉ុន្តែនៅពេលថ្លឹងទម្ងន់ ឃើញថាលេីសទម្ងន់ ២៤០g ដូចនេះ ខាន់ ចេសា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតឡើយ ព្រោះវាផ្ទុយទៅនឹងបទបញ្ជាការប្រកួតរបស់សហព័ន្ធ Juitjutsu អន្តរជាតិ និងបទបញ្ជាបច្ចេកទេសរបស់ SEA Games Technical handbook។
គណ:កម្មាធិការជាតិអូឡាំពិកម្ពុជា សូមជនរួមជាតិ យោគយល់ អធ្យាស្រ័យ ហេីយបន្តជំរុញ និងលេីកទឹកចិត្តដល់កីឡាករ កីឡាការិនីកម្ពុជាបន្តទៀត។
ប្រភេទកីឡាជឺជីតស៊ូ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម គ្រោងនឹងប្រកួតនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២២នេះ ដើមឡើយកម្ពុជា មានកីឡាការិនី ២រូបចូលរួមប្រកួតគឺ ខាន់ ចេសា និង ម៉ាប់ សុខហួយ៕