យុវតីស្រស់ស្អាតមួយក្រុមគ្រាន់តែឃើញផ្កាម្យ៉ាងមានរូបរាងដូចបេះបិទ នាំគ្នាជ្រួ- ល.ជ្រើមភ្លាម បេះមកស្ទៀបផងអង្អែលផង ស្រាប់តែក្រសួងបរិស្ថានចេញការព្រ- មា.ន…
យី…! បើនាំគ្នាបេតីអារបស់ហ្នឹងក៏ហីចុះ ហើយនាំគ្នាថតបង្ហោះធ្វីអីន៎, ក្រសួងបរិស្ថានឃើញចេញប្រកាសហាមភ្លាម មិនឲ្យបេះផ្កាបំពង់ក្រឡោមតទៅទៀត ដោយសារតែ…យុវតីស្រស់ស្អាតមួយក្រុម គ្រាន់តែឃើញផ្កាម្យ៉ាងមានរូបរាងដូចនោះដូច ក៏នាំគ្នាចូលទៅប៉ះកាន់លេងយ៉ាងទំនង មិនតែប៉ុណ្ណោះនាំគ្នាបេះយកមកថតលេង មើលទៅដូចសប្បាយចិត្តក្រៃលែង និងភ្ញាក់ផ្អើល សង្ស័យតែអាចមិនដែលឃើញរប- ស់.ពិត។ មិនតែប៉ុណ្ណឹងទេ ស្រាប់នាំគ្នាថតបង្ហោះហ្វេសប៊ុកទៀត នាំឲ្យផ្អើលដល់មន្ត្រីក្រសួបរិស្ថាន បានចេញសេចក្តីហាមប្រាមភ្លាម។
បើតោងតាមផេកក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានធ្វើការហាមឃាត់មិនឲ្យមានការបេះផ្កានេះតទៅទៀតឡើយ។ មន្ត្រីនៃក្រសួងនេះ ថែមទាំងបានSaveរូបយុវតីប៉ុន្មាននោះ យកមកបង្ហោះនៅផេកក្រសួង និងភ្ជាប់ដោយខ្លឹសារថា៖ “ឱ! ផ្កាបំពង់ក្រឡោម អ្វីដែលពួកគាត់កំពុងធ្វើនេះ គឺខុសហើយ និងសូមកុំប្រព្រឹត្តដូច្នេះទៀតនៅថ្ងៃក្រោយ! សូមអរគុណចំពោះការស្រឡាញ់ធនធានធម្មជាតិ ប៉ុន្តែកុំបេះដូច្នេះ វាទៅជាបំផ្លាញវិញទេ!។”។
សូមបញ្ចាក់ថា បើតាមសារព័ត៌មានThmey Thmey ធ្លាប់បានចុះផ្សាយបានបញ្ជាក់នៅក្នុងអត្ថបទខ្លួនថា ផ្កានេះគេហៅ ផ្កាបំពង់ក្រឡោម (CITES) ដែលដុះនៅឧទ្យានជាតិព្រះមុនីវង្ស ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ ខ្នងផ្សារ និងតំបន់ទេសភាពមួយចំនួននៅកម្ពុជាកំពុងរងការគំរាមកំហែង ព្រោះតែវត្តមានរបស់ភ្ញៀវទេសចរ។ បើតាមក្រសួងបរិស្ថានទេសចរមួយចំនួន បានបេះផ្កា ដើម្បីថតរូប ជាហេតុធ្វើឱ្យផ្ការងនូវការផុតពូជ។
ផ្កាបំពង់ក្រឡោម, បំពង់ស្រមោចឬអ្នកខ្លះហៅថា «ផ្កាបំពង់លុក» ឬ «ផ្កាក្រឡូមពារ» ភាសាបច្ចេកទេស Pitcherplants (Nepenthes) គឺជាពួករុក្ខជាតិ-ស៊ី- សា- ច់ដែលគេបានដឹងតិចតួចណាស់នៅកម្ពុជា។ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានឱ្យសារព័ត៌មានថ្មីៗដឹងថា ផ្កាបំពង់ក្រឡោមនេះ មានចំនួន១២៩ប្រភេទ ក្នុងនោះ៥ប្រភេទមានដុះលូតលាស់នៅផ្នែកមួយចំនួននៅកម្ពុជាដូចជាប្រភេទ Nepenthes bokorensis ជាប្រភេទដែលមានវត្តមាននៅតំបន់ភ្នំពពកវិលវាលស្រែ៥០០ វាលស្រែ១០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»។
បើតាមក្រសួងបរិស្ថាន ប្រភេទ Nepenthes holdenii មានដុះនៅតាមតំបន់ភ្នំនៃភាគនិរតីប្រទេសកម្ពុជាដូចជានៅតាមតំបន់ជួរភ្នំក្រវាញជាដើម។ ដោយឡែក ប្រភេទ Nepenthes kampotianaLecomte មានដុះនៅក្នុងខេត្តកំពត ដែនជម្រកសត្វព្រៃភ្នំសំកុសនិងនៅតាមតំបន់ជួរភ្នំក្រវាញ។ ចំពោះប្រភេទ Nepenthes mirabilis (Loureiro)Druce មានដុះនៅខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុនិងចុងក្រោយប្រភេទ Nepenthes smilesii Hemsley មាននៅដុះខេត្តកំពតនិងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» នៃខេត្តកំពង់ស្ពឺ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ដូច្នេះ៖«រាល់រុក្ខជាតិបំពង់ក្រឡោមទាំងអស់នេះ ត្រូវបានដាក់ក្នុងឧបសម្ព័ន្ធទី២ (AppendixII) នៃអនុសញ្ញា ស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វនិងរុក្ខជាតិព្រៃ ដែលកំពុងរងគ្រោះ (CITES) ដោយមិនអនុញ្ញាតឱ្យមានការជួញដូរនោះឡើយ»។