សម្ដេច​តេជោ ធ្វើ​ការ​បណ្ដើរ ​មើល​រូប​ថត​បុណ្យ​៧​ថ្ងៃ​បង​ប្រុស​បណ្ដើរ​, ម៉េង កែវពេជ្ជតា ​ក្ដុកក្ដួល​ចិត្ត ក៏​ពោល​ពាក្យ​ថា…(មានវីដេអូ)

ប្រិយមិត្ត ទំនងជាបានជ្រាបរួចមកហើយថា ឯកឧត្តម ហ៊ុន ណេង បងប្រុសរបស់សម្តេចតេជោ ហ៊ុន សែន បាន​ទទួលមរណភាព ដោយជំងឺបេះដូង កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៧៣ឆ្នាំ។

ស,ពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ នៅគេហដ្ឋាន នៅក្នុងក្រុងកំពង់ចាម លោកជំទាវ លាង វួចឆេង ជាភរិយា ព្រមទាំងកូនចៅ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ត្រូវជាប្អូនថ្លៃ ព្រមទាំងញាតិមិត្ត និងក្រុមគ្រួសារ បានប្រារព្ធពិធីបុណ្យខួបគម្រប់៧ថ្ងៃ តាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការប្រគេនយាគូព្រះសង្ឈ នមសក្កា សមាទានសីល វេរភត្តហារ និងនិមន្តព្រះសង្ឃចំនួន៧៤អង្គ រាប់បាតដារឆ្លងជាកិច្ចបង្ហើយបុណ្យ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួង​វិញ្ញាណក្ខន្ធ​សព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបាន ចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមមកបានសោយសុខក្នុងឋានសុគតិភព។

ងាកមកអ្នកនាង ម៉េង កែវពេជ្ជតា ពេលឃើញរូបថតប៉ុន្មានសន្លឹករបស់សម្ដេចតេជោ ធ្វើការបណ្ដើរ មើលរូបថតបុណ្យសព៧ថ្ងៃបងប្រុសបណ្ដើរនោះ, នៅព្រឹកថ្ងៃទី១៣ ខែឧសភា អ្នកនាង ក៏បានបង្ហោះរូបថតនោះ អមដោយបទចម្រៀងរបស់ខ្លួន រួចបង្ហាញអារម្មណ៍ថា «នាង​ខ្ញុំ​ពិតជា​ក្ដុកក្ដួល​ណាស់​ ពេល​ឃើញ​រូបថត​ប៉ុន្មាន​សន្លឹក​នេះ​។ ពុក​ធ្វើការ​​បណ្ដើរ​ ​មើល​រូបថត​បុណ្យ​៧​ថ្ងៃ​បងប្រុស​បណ្ដើរ​..​ពុក​ស្រក់​ទឹកភ្នែក តែ​មិនមែន​ពុក​យំ​ទេ ..​កូន​ពិតជា​យល់​អារម្មណ៍​នេះ។ ចំណុច​ដ៏​រឹងមាំ​នេះ​​ហើយ ​ដែល​កូនចៅ​គោរព​ស្រលាញ់​គ្មាន​ថ្ងៃ​ប្រែ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្មាន​ថ្ងៃនេះ​​បើ​ទោះជា​សម្តេច​ពុក​កំពុង​មាន​ទុក្ខ​ដោយ​ការបាត់បង់​បងប្រុស​ជា​ទីគោរព​ស្រលាញ់​កម្សត់​កម្រ​ពិតមែន ប៉ុន្តែ​តាម​ការ​មើល​ឃើញ​អំពី​ដំណើរ​អញ្ជើញ​​ចូលរួម​ប្រជុំ​នៅ​ទឹកដី​អាមេរិក​ក្នុងនាម​ជា​មេដឹកនាំ​អាស៊ាន​កំពូល សម្តេច​ពុក​នៅតែ​រឹងមាំ នៅតែ​ក្លៀវក្លា ក្នុង​ភាព​ទទួលខុសត្រូវ មិនតែប៉ុណ្ណោះ​តាមរយៈ​នៃ​ការ​ទទួល​ស្វាគមន៍​ពី​បងប្អូន​ប្រជាជាតិ​កម្ពុជា​រាប់ពាន់​ម៉ឺន​នាក់​នៅ​ទីនោះ ក៏​អាច​បញ្ជាក់​ថា សម្តេច​ពុក​នៅតែ​មាន​ប្រជាប្រិយភាព​ខ្ពស់ នៅតែ​ជា​តួឯក និង​ជា Idol ក្នុង​បេះដូង​បងប្អូន​ខ្មែរ​គ្រប់រូប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ខ្ញុំ ត្រឹម​ជា​សិល្បការិនី​ធម្មតា​ម្នាក់ ​ហើយ​មិន​នៅ​ក្នុង​ប្រទេស​ផង ពិតជា​ពុំ​មាន​អ្វី​លើស​ពីនេះ​ក្នុងការ​ចូលរួម​រំលែក​ក្តី​ទុក្ខ​ដ៏​ធំធេង​របស់​សម្តេច​ពុក​ម៉ែ​ទេ គឺមាន​តែ​បទ​ចម្រៀង និង​សារ​រំលែក​ទុក្ខ​តាម​រលក​ធាតុ​អាកាស​ប៉ុណ្ណោះ តែ​នេះ​គឺជា​ការចូលរួម​ដោយស្មោះ​អស់ពី​បេះដូង​របស់​កូន​ ហើយ បើមាន​ខុសឆ្គង​ត្រង់ណា សូមមេត្តា​សម្តេច​ពុក សម្តេចម៉ែ​កុំ​ប្រកែប្រកាន់​កូនចៅ​អី សូម​គោរព​អរគុណ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ Video Live របស់​នាង​ខ្ញុំ ថ្ងៃទី 7 ឧសភា 2022»៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds