ស្រណោះណាស់ ! គ្រប់គ្នា រំជួលចិត្ត ក្រោយឃើញ ព្រះភក្ត្រ ព្រះនាងតូច ស្រពាប់ស្រពោន បែបនេះ, សព ជីដូនបង្កើត របស់ ព្រះនាងតូច នឹងបូជា នៅ…

កាលពីម្សិលម៉ិញនេះ នាម៉ោងជាង ៣ ល្ងាច នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ គេឃើញ ព្រះនាងតូច នរោត្តម ជេនណា រំជួលព្រះហឫទ័យ ​យ៉ាងខ្លាំង ដោយសារតែបាត់បង់ ជីដូនបង្កើត ជាទីស្រឡាញ់បំផុត របស់ ព្រះនាង។ ក្នុងនោះ ព្រះនាងតូច បានសម្ដែង​ពី​ព្រះទ័យថា “មរណភាពនៃជីដូនខ្ញុំ​ អ្នកម្នាង​ ឌួង​ ឌីយ៉ាត​

ខ្ញុំ​ និងព្រះមាតាខ្ញុំ​ ព្រះអង្គម្ចាស់ក្សត្រី​ នរោត្តម​ បុប្ផារី​ មានសេចក្តីរំជួលចិត្ត ​រន្ធត់ ក្តុកក្តួល ជាពន់ពេកណាស់ ​ចំពោះការចាកចេញ ដ៏ឆាប់រហ័ស នៃជីដូនបង្កើតខ្ញុំ​ អ្នកម្នាង​ ឌួង​ ឌីយ៉ាត​ ដោយជីដូនខ្ញុំ បានទទួលមរណភាព​ កាលពីម៉ោង ១១:៣៩ នាទី ព្រឹក ​នាថ្ងៃទី ១១​ ខែឧសភា​ ឆ្នាំ ២០២២នេះ​ នៅមន្ទីរពេទ្យ​មួយក្នុងក្រុងបាងកក​ ប្រទេសថៃ​ ដោយរោគាពាធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក់យាយ ជាទីស្រឡាញ់ របស់ចៅ​ ចៅស្តាយណាស់ ​ដែលចៅមិនបានជួប​ និងនៅក្បែរ ម៉ាក់យាយ ក្នុងដង្ហើមចុងក្រោយ។ ចៅតែងតែបន់ស្រន់ សុំអោយម៉ាក់យាយ នៅជាមួយចៅអោយបានយូរ​ តែពេលនេះ ម៉ាក់យាយ ទៅចោលចៅហើយ​ ទៅគ្មានថ្ងៃបានជួបវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱ! ម៉ាក់យាយអើយ​ ចៅ​នៅតែនឹក​ នឹក​ នឹក​ និងចងចាំ ពីការស្រឡាញ់​ ការអប់រំ​ ការថ្នមថ្នាក់របស់ម៉ាក់យាយគ្មានថ្ងៃភ្លេច។ ខ្ញុំម្ចាស់​ នាងខ្ញុំ​ និងទូលថ្វាយ​ជម្រាប​ ពីការប្រារព្ធកម្មវិធីបុណ្យសពម៉ាក់យាយខ្ញុំ​ នៅពេលក្រោយ​។”។

ចំណែកមុននេះបន្តិច នាព្រឹក ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ ព្រះនាងតូច បានបង្ហោះរូបភាពប៉ុន្មានសន្លឹក រួចបញ្ជាក់ប្រាប់ថា “ខ្ញុំម្ចាស់​ នាងខ្ញុំ​ សូមទូលថ្វាយ​ និងជម្រាប​ជូន​ អោយបានជ្រាបថា​ “​ពិធីបុណ្យសព ជីដូនខ្ញុំ​ អ្នកម្នាង​ ឌួង​ ឌីយ៉ាត​ កំពុងប្រារព្ធធ្វើ បុណ្យតាមគន្លងព្រះពុទ្ធសានា​ នៅវត្តបទុមវតី រាជធានីភ្នំពេញ​។ ពិធីបូជាសព ជីដូនខ្ញុំ​ នឹងធ្វើឡើង នៅម៉ោង៧​ព្រឹក​ ថ្ងៃទី ១៤​ ខែឧសភា​ ឆ្នាំ ២០២២​ នា បរិវេណ វត្តបទុមវតី។ “​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមសម្ដេច​ ព្រះអង្គម្ចាស់ក្សត្រា​ ព្រះអង្គម្ចាស់ក្សត្រី​ អ្នកអង្គម្ចាស់​ អ្នកម្នាង​ ឯកឧត្តម​ លោកឧកញ៉ា​ លោកជំទាវ​ លោក​ លោកស្រី​ ដែលស្រឡាញ់រាប់អានជីដូនខ្ញុំ​ សូមយាង​ និង អញ្ជើញចូលរួម ជាការជូនដំណើរ ជាកិច្ចចុងក្រោយ។ ជាមួយគ្នា​ ពុកម៉ែបងប្អូន​ជិតឆ្ងាយ​ដែលគាំទ្រ​ និងស្រឡាញ់ខ្ញុំ ក៏អាចចូលរួម មកគោរព សពជីដូនខ្ញុំបាន​ដោយមេត្រីភាព។ សូមអរព្រះគុណ​ និងសូមអរគុណ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញ ព្រះភក្ត្រ ដ៏សែនក្រៀមក្រំ របស់ ព្រះនាងតូច រួច ធ្វើឲ្យ គ្រប់គ្នាទប់ចិត្តលែងជាប់ហើយ ក៏បានចូល comment ថា ៖ សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំនេះផង ព្រះនាងតូច, សូមវិញ្ញាណគាត់ ទៅកាន់សុគតិភពផង, សោកស្តាយផង, ការ​ព្រាត់ប្រាស់​ ដោយ​មរណភាព ​ពិតជា​សោកសង្រេង​ មែន​ទែន​ អ្នក​ដែល​បាន​ឆ្លងកាត់​ទើប​ដឹង។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds