សែនសា.ហាវណាស់!! ក្មេងស្រី ១៣ ឆ្នាំ ដើរចាប់កង្កែបពេលយប់ ត្រូវជនល្មើសរំលោ-ភសម្លា-ប់ គួរឱ្យសង្វេគ

អង្គភាពការពារកុមារ CPU នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ជុំវិញករណីរំលោភ និង សម្លាប់ ក្មេងស្រីអាយុ​ ១៣ ​ឆ្នាំម្នាក់ នៅខេត្តសៀមរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈប្រភពដដែល បានបញ្ជាក់ឱ្យបានដឹងថា កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ នៅវេលាម៉ោង ១១ និង ៣០ នាទីយប់ កន្លងទៅនេះ ក្មេងស្រីដែលជាជនរង.គ្រោះ បានចេញដើរចាប់កង្កែប ហើយត្រូវបានបុរសជាជនសង្ស័យ មានអាយុ ៣១ ឆ្នាំ ប្រទះឃើញក្មេងស្រីនៅម្នាក់ឯង បានចាប់កែវឆ្លុះពាក់ក្បាល ពីក្មេងស្រីរងគ្រោះ រួចបិទភ្លើង បង្កឱ្យនាងភ័យ រត់ប្រហែល ៣០ ម៉ែត្រ មុននឹងជនសង្ស័យចាប់នាងបាន។ បន្ទាប់មក ជនសង្ស័យបានប្រព្រឹត្តសកម្មភាពរំ.លោ.ភទៅលើជនរងគ្រោះ និង ទុកឱ្យជនរង.គ្រោះដេកស្លា.ប់នៅកន្លែងកើតហេតុ រួចរត់គេចខ្លួនបាត់ស្រមោល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងក្ដីនេះ ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) រួមជាមួយនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត បានធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីផ្តល់ជាជំនួយក្នុងការស៊ើបអង្កេតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាលទ្ធផល នៅវេលាម៉ោង ៩ និង ៣០ នាទីព្រឹក នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ។ ក្នុងនោះសមត្ថកិច្ចជំនាញបានសួរចម្លើយជនស.ង្ស័យ ហើយរូបគេក៏បានសារភាពអំពីសក.ម្មភាពដែលគេបានប្រព្រឹត្ត រួចសមត្ថកិច្ចក៏ចាត់បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីផ្.តន្ទាទោ.សតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds