ស្រណោះណាស់! ទិវាគុណម្ដាយ វី ឌីណែត គ្មានម្ដាយហៅនឹងគេ បានត្រឹមពោលពាក្យខ្លោចចិត្តឡើងថា…

រយៈពេលជាង ១ ឆ្នាំហើយដែលតារាចម្រៀង វី ឌីណែត បានបាត់បង់ម្ដាយជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ដែលកាលនោះគេចាំបានថា តារាចម្រៀងជើងចាស់ លោក ហួរ ឡាវី ដែលត្រូវជាស្វាមី និង កូនៗ ព្រមទាំងអ្នកសិល្បៈជាច្រើនដែលស្រឡាញ់រាប់អានគ្រួសារតារាចម្រៀងជើងចាស់រូបនេះ បង្ហាញក្ដីអាណិតអាសូរដល់គ្រួសារសពជាពន់ពេកដែលត្រូវបាត់បង់សមាជិកគ្រួសារដ៏សំខាន់ដោយមិនបានលា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងរយៈពេលជាង ១ ឆ្នាំដែលម្ដាយ វី ឌីណែត បានលាចាកលោកទៅ គេឃើញកន្លងមកតារាស្រីរូបនេះ តែងបង្ហោះសារនៅលើហ្វេសប៊ុក នឹកស្រណោះស្រឡោះអាល័យដល់វត្តមានអ្នកម្ដាយជាពន់ពេក ហើយសឹងរាល់ពេលដែល វី ឌីណែត បង្ហោះសារសោកសៅនឹកម្ដាយ ធ្វើឱ្យមហាជនអ្នកគាំទ្រ និង មិត្តភក្ដិក្នុងចង្កោមសិល្បៈក្ដុកក្ដួលអាណិតនាងជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងទិវាគុណម្ដាយ ៨ ឧសភា ២០២២ ដ្បិតថាម្ដាយលែងមានវត្តមានលើពិភពលោកនេះទៅហើយក្ដី ប៉ុន្ដែ វី ឌីណែត នៅតែរំឭកគុណម្ដាយដោយយកនំខេកទៅសែនមុខចេតិយម្ដាយ ហើយរៀបរាប់ថា ៖ «ម៉ាក់ហា ម៉ាក់មានដឹងថាថ្ងៃនេះជាថ្ងៃអ្វីអត់? គឺទិវាបុណ្យមាតាអន្តរជាតិ ថ្ងៃដែលកូនតែងតែទិញផ្កា ទិញនំ ជូនម៉ាក់ ថ្ងៃដែលកូនទាំងអស់គ្នាបានលុតជង្គង់ថ្វាយបង្គំម៉ាក់ ឱបម៉ាក់ ថើបម៉ាក់ តែងពេលនេះកូនៗលែងបានឱប លែងបានថើបម៉ាក់ទៀតហើយ»៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds