គណៈកម្មការ ភ្ញាក់ព្រឺត ក្រោយឃើញ ជី ស្រីណែត កូនស្រី នាយ កុយ មកប្រឡងក្នុងកម្មវិធី Cambodian Idol, បានលទ្ធផលភ្លាម ស្រាប់តែ call ទៅ surprise ប៉ាៗ ថា…(មានវីដេអូ)
កាលពីម្សិលម៉ិញនេះ កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 ក្នុងវគ្គ judge audition បានចាប់ផ្តើមហើយ ផ្សាយនៅ ម៉ោង 8:00 យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV។ ក្នុងនោះ គេឃើញបេក្ខជន សុទ្ធតែជើងខ្លាំងបានមកបញ្ចេញលើឆាក ដ៏ធំក្នុងកម្មវិធីនេះ។
ឆ្លៀតក្នុងឱកាសនោះ គេសម្លឹងឃើញ បេក្ខជនម្នាក់ មកពីខេត្តកណ្តាលឈ្មោះ ជី ស្រីណែត បានលើកយកចម្រៀងមួយបទមកធ្វើការប្រកួត ក្រោមចំណងជើងថា “នឹកភូមិភ្នំធំ” ពិសេស ស្រីណែត ជាកូនស្រីបង្កើត របស់តារាកំប្លែងជើងចាស់ លោក ជួង ជី ហៅ នាយកុយ ថែមទៀតផង។
មុនបកស្រាយ ស្រីណែត បានទំលាយរឿងមួយប្រាប់ថា “ខ្ញុំមកហ្នឹង ខ្ញុំអត់ប្រាប់គាត់ (ប៉ា) ទេ គាត់អត់ដឹងហ្មង ដោយសារតែគាត់អត់ដឹងថាខ្ញុំចេះច្រៀងអ៊ីចឹងណាបង ហើយខ្ញុំ surprise ឲ្យគាត់ដឹងថាថ្ងៃហ្នឹងគឺខ្ញុំបានច្រៀង ទោះថ្ងៃហ្នឹងទទួលបានលទ្ធផលបែបណាក៏ដោយ ក៏ខ្ញុំសប្បាយចិត្តដែរ នៅផ្ទះអត់ដែលច្រៀងឲ្យគាត់ឮសោះ ហើយរាល់ថ្ងៃរៀនច្រៀងនៅសាលាក៏អត់ឲ្យគាត់ដឹងដែរ ចង់និយាយថា ខ្ញុំរងចាំឱកាសមួយដែលអាចមកប្រឡងថ្ងៃណាមួយហើយឲ្យគាត់ឃើញយើងនៅក្នុងទូរទស្សន៍ហ្មង”។
លទ្ធផលចុងក្រោយ គឺ ស្រីណែត ទទួលបានសន្លឹកមាសពីគណៈកម្មការ នឹងអាចបន្តទៅវគ្គក្រោយទៀត ថែមទំាងឆ្លៀតតេទៅប្រាប់ នាយ កុយ ដែលត្រូវជាឪពុកខ្លួនថា “អាឡូ ជំរាបសួរប៉ា ប៉ាខ្ញុំប្រឡងនៅក្នុងកម្មវិធី Cambodian Idol ឥឡូវខ្ញុំបានសន្លឹកមាស ពីបងៗទំាង៤ ប៉ា”។
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថា ជី ស្រីណែត កូនស្រី នាយ កុយ បកស្រាយមួយបទនេះ យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖