ទិវាមាតាអន្តរជាតិអ្នកនាង មាស សុខសោភា ពោលពាក្យយ៉ាងចាក់ដោតមានន័យខ្លាំងទៅកាន់អ្នកម្តាយបែបនេះ
ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីកំពូលតារាចម្រៀងសំឡេងផ្អែមអ្នកនាង មាស សុខសោភា ដែលជាតារាចម្រៀងល្បីឈ្មោះលំដាប់ជួរមុខកម្ពុជាទទួលបានការស្រលាញ់គាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើនទាំងក្មេងចាស់ប្រុសស្រីតែម្ដងសុទ្ធតែបានស្គាល់យ៉ាងច្បាស់ពីអ្នកនាង។
យ៉ាងណាមិញបើក្រឡែកមកមើលនៅថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២២ នេះចំថ្ងៃទិវាមាតាអន្តរជាតិ អ្នកនាង មាស សុខសោភា បង្ហោះរូបប៉ុន្មានសន្លឹកជាមួយអ្នកម្តាយហើយឆ្លៀតពោលពាក្យយ៉ាងចាក់ដោតនេះទៅកាន់អ្នកម្តាយថា “សូមអរគុណព្រះគុណព្រះរស់ព្រះម៉ែរបស់កូនដែលបានប្រទានមាស សុខសោភា
មកលើលោកនេះព្រះគុណនេះគឺពិតជាធំធេងណាស់មិនអាចកាត់ថ្លៃបានទេ នាងខ្ញុំ តំណាងកូនៗគ្រប់អង្គនៅលើលោកនេះសូមប្រសិទ្ធិពរជ័យសេរីសួស្តីជូនដល់ព្រះម៉ែគ្រប់អង្គសូមទទួលបាននូវសុខភាពល្អ សុខចំរើន សម្រស់ស្រស់ស្អាតសូមគង់គ្រងជាម្លប់ជាពន្លឺរស្មីនិងផ្តល់ស្នាមញញឹមដល់ផែនដីព្រមទាំងមនុស្សជាតិទាំងពួងទាំងឡាយរហូតតទៅរៀង រីករាយទិវាមាតាអន្តរជាតិ”៕