អគ្គិ.ភ័.យ..បានបំ..ផ្លា.ញ.ផ្ទះសំបែង ១៨ខ្នង សល់ត្រឹមសំបកផ្ទះ នៅសង្កាត់…
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន១៨ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ដោយនៅក្នុងករណីគ្រោះអគ្គិភ័យនេះដែល គឺមិនបណ្ដាលឲ្យមានអ្នករងរបួសឡើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ ចន្លោះគីឡូម៉ែត្រលេខ៩ ក្នុងភូមិ ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពពីប្រជាពលរដ្ឋ ម្នាក់ ដែលរងគ្រោះក្នុងចំណោមប្រជាពលរដ្ឋ ដែលរងគ្រោះជាច្រើននាក់ទៀតបានឲ្យដឹងថា មុនកើតហេតុគេឃើញ ផ្ទះ មួយខ្នងដែលនៅកណ្ដាលគេ ត្រូវ បាន ភ្លេីង កំពុង ឆាបឆេះ ដោយម្ចាស់ផ្ទះបានរត់ចេញក្រៅស្រែកឆោឡោឲ្យបងប្អូនជួយយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់។ តែដោយអណ្ដាតភ្លើងឆាបឆេះខ្លាំងពេកមិនអាចគ្រប់គ្រងបាន ទើបបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរខាង ជាច្រើនគ្រួសារទៀត បង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ រហូតគ្រប់គ្រងលែងឈ្នះ។
ដោយ ភ័យ ស្លន់ ស្លោរប្រជាពលរដ្ឋ នៅ ក្បែរ នោះ បាន នាំគ្នាប្រមូលយកទ្រព្យសម្បត្តិ ដែលមានតម្លៃរត់ចេញពីផ្ទះ ហើយក៏មានប្រជាពលរដ្ឋផ្សេងទៀត ដែរប្រមូលទ្រព្យសម្បត្តិ ដែលមានតំលៃមិនទាន់ រត់ចេញឲ្យតែរួចខ្លួន នឹងបានត្រឹមតែឈរសម្លឹងមើលផ្ទះខ្លួន ទាំងទឹកភ្នែកសោកសៅ ត្រូវ បានអគ្គីភ័យលេបត្របាក់ យ៉ាងសន្ធោសន្ធៅ ។ ហើយភ្លាមៗនោះសមត្ថកិច្ចមូលដ្ធាន និងកម្លាំងនគរបាលការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿង មកជួយអន្តរាគមន៍បាញ់ពន្លត់ទប់ស្កាត់ ដើម្បីមិនឲ្យរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដ៏ទៃផ្សេងទៀត។
លោកវរ:សេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ និងរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាន បានចេញមកគ្រប់គោលដៅដើម្បីជួយអន្តគមន៍ ប៉ុន្តែពេលមកដល់ ដោយស្ថានភាពផ្លូវចូលទៅបាញ់ពន្លត់ តូចចង្អៀតមិនអាចចូលរថយន្តដល់ទីតាំងបាន មានតែប្រើទុយយោចម្ងាយឆ្ងាយ ធ្វើឲ្យពិបាកក្នុងការជួយឲ្យបានទាន់ពេលវេលា។
លោកនាយការិយាល័យបានបញ្ជាក់ថា ក្នុងហេតុនេះ កម្លាំងជំនាញបានប្រើប្រាស់រយៈពេលជាង១ម៉ោង ទើបអាចគ្រប់គ្រងអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនេះបាន។ ហើយរថយន្តពន្លត់អគ្គីភ័យបានមកដល់ទីតាំងហេតុជាច្រើនអង្គភាពដើម្បីជួយអន្តរាគមន៍ មានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តOCIC រថយន្តស្រាបៀកម្ពុជា រថយន្តក្រសួងមហាផ្ទៃ និងជាច្រើនទៀត។
លោកវរសេនីយ៍ឯក បានបន្តទៀតថា ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការអន្តរាគមន៍បាញ់ពន្លត់ ឲ្យរលត់ទាំងស្រុងនៅវេលាម៉ោង១៖០០នាទីយប់រំលងអធ្រាត្រ។ ចំពោះមូលហេតុ នៃការឆាបឆេះផ្ទះប្រជាពលរដ្ឋ ខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ៕ប្រភព CNC