សម្លេងស្រែកហៅម្តាយជាចុងក្រោយ ស្តាប់ហើយធ្វើអោយស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន ទម្រាំចិត្តជាម្តាយ…
មហាជនជាច្រើនបានសម្តែងនូវការសោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតដែលយុវជនម្នាក់ធ្លាប់តែមានស្នាមញញឹម និងតែងតែផ្តល់ភាពរីករាយដល់មនុស្សនៅជុំវិញខ្លួន បែរជាត្រូវជួបរឿងអកុសលធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតទ្រាំទ្រលែងរួចក៏បានទទួលអនិច្ចកម្ម។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ ជេៗសុផាន់ណា អ្នកចូលចិត្តផុស បានមានការរៀបរាប់ឱ្យដឹងថា៖«សម្លេងស្រែកហៅម្តាយជាចុងក្រោយនៃដង្ហើមរបស់គាត់ ស្តាប់ហើយធ្វើអោយស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន ទម្រាំចិត្តជាម្តាយស្តាប់លឺមិនដឹងគាត់ឈឺឆាប់យ៉ាងណាទេ មនុស្សចាស់បែរជាជូនដំណើរក្មេងបែបនេះ
ចឹងបានថាជីវិតមិនទៀងទេ ស្លា.ប់ពេលណាមិនដឹង មិនថាចាស់ឬក្មេង មានឬក្រ ស ឬ ខ្មៅ។ សូមចូលរួមរំលែកទុក្ខផង សូមប្អូនទៅអោយបានស្ងប់សុខ កេីតជាតិក្រោយសូមអោយអាយុវែង សូមអោយជួបតែរឿងល្អៗក្នុងជាតិមុខៗ។ គាត់ ស្លា. ប់ ដោយសារ ជំ ងឺ សួ.ត (មហា រី.ក សួ.ត)»។