ទីបំផុត ពូ ចក់ សម្រេចចិត្តចូលបួស ដោយសារតែមូលហេតុទាំងអស់នេះ .… (មានវីដេអូ)

ភ្នំពេញ:​ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញនេះមានរឿងរ៉ាវកក្រើកនឹកស្មានមិនដល់ ក្រោយបែកធ្លាយរូបភាពឈរកៀកកើយគ្នា ក្នុង Clup ជល់កែវយ៉ាងមានក្តីសុខ ក្រោយលិចលឺដំណឹងបញ្ជាក់ច្បាស់ៗ មីងផល្លា និង Admin ជីងចក់ បានប្រកាសចែកផ្លូវគ្នាដាច់ស្រេចហើយ។ អ្វីដែលគ្រប់គ្នាហួសចិត្តនោះគឺ គាត់បានធ្វើការសម្តែងរួចកុហក អ្នកតាមដានពេញមួយប្រទេស ធ្វើអោយមហាជនជាច្រើន កាន់តែអស់ទំនុកចិត្ត នឹង គិតចំៗថានេះជាការសម្តែងដើម្បីល្បី លក់ផលិតផលទេ ជាក់ស្តែងប្តីប្រពន្ធគេនៅតែនៅជាមួយគ្នាធម្មតាទេ ពេលគេបិទឡាយនោះ។

ទោះជាមានការបកស្រាយ កាលពីយប់ម្សិលមិញ ដោយប្រពន្ធ ពូចក់ បកស្រាយ រួចស្រាប់តែ Admin ចក់បកស្រាយម្តង រួចនិយាយស្រដៀងៗគ្នាទេ គឺគាត់ទាំង២មិនបានត្រូវគ្នាវិញឡើយ។

សម្រាប់ផល្លា បាននិយាយក្នុងឡាយគាត់ថា:ជាក់ស្តែង ទ្រិញ ផល្លា​ បានធ្វើការឡាយបងស្រាយតាមពេលវេលាម៉ោងកំណត់ នៅយប់ថ្ងៃទី 04​ ខែ មេសា ឆ្នាំ 2022 ដោយបានឡាយរៀបរាប់ទាំងទឹកភ្នែក និយាយបណ្តើរអួលដើមក បណ្តើរធ្វើអោយមហាជនជាច្រើន អាណិតផង ស្អប់ផង ជាពិសេសតាមរយះការខមិននោះ គឺគេឈប់អោយគាត់សម្តែងទៅ។

មានសំណួរមួយសួរប្រពន្ធចក់ យ៉ាងចាក់ដោតថា:​ ចុះមិនក្នុងរូបញញឹមស្រស់ម្លេះ ដូចមានក្តីសុខណាស់?

គាត់បន្តទៀតថា បញ្ហាដែលអោយមានរឿងធ្វេសប្រហែសនេះកើតឡើង គឺដោយសារតែគាត់ផឹកស្រា អស់ច្រើនពេកគាត់ញញឹមដោយមិនដឹងខ្លួន ហើយក៍មិនដឹងថាបានថតជាមួយគ្នាដែល ស្មានតែមិត្តភក្កិ ជាពិសេសគឹ ស្រា​ធ្វើអោយគាត់បាត់បងស្មាតីទាំងស្រុង។

ហើយចំណែក ចក់ និង ខ្ញុំ គឺមិនមែនយកគ្នាដូច ញី ដូច ឈ្មោលទេ ខ្ញុំមិនមែនសនកទេ សូមយល់ផង កុំខមិនពាក្យបែបនេះ។

ងាកមកស្តាប់ការបកស្រាយចក់វិញ បាននិយាយថា:លុះមកដល់យប់ថ្ងៃតែមួយ ស្រាប់តែ ពូ ចក់ បានសម្រេចចិត្តបើកការឡាយ បកស្រាយរឿងថតរូបជាមួយអតីតភរិយា ដោយគាត់បាន ដាក់ចំណងជើងក្នុងឡាយនោះថា:ដល់ម៉ោងបកស្រាយ🙏🤦🏻‍♂️

គាត់បន្តទៀតថា តាមរយៈ​រូបភាព​នេះ Admin​ជីងចក់ បាន​លើកដៃ​សំពេះ សុំទោស​ដល់​បងប្អូន​​មហាជន តែ​លោកថា មិន​ដូច​អ្វី ដែល​បងប្អូន​គិត​នោះ​ទេ មិនមែន​ថា ​ប៉ុន្មាន​ថ្ងៃនេះ​ឈ្លោះ​គ្នា​ហែកហួរ​គ្នា ហេតុអ្វី​បាន​មក​ត្រូវ​គ្នា​វិញ ​ធ្វើ​ឲ្យ​តាមដាន​ដាច់​ចង្កេះ តែ​ចំពោះ​ខ្លួន​នៅតែ​ប្រកាន់​ជំហរ​ថា ​ពួក​ខ្លួន​មិន​ត្រូវ​គ្នា​នោះ​ទេ។

លោកបន្តថា ​ចំពោះ​រូបថត​មួយ​សន្លឹក​នេះ អាច​បងប្អូន​និយាយ​ថា ចុះបើ​ជួប​ហើយ​មិន​ក៏​មិន​ដើរចេញ ហេតុ​អី​ពេល​ឃើញ​ហើយ​ចាំបាច់​ទៅ​ស្និទ្ធស្នាល​ថត​ធ្វើ​អី​? បងស្រី​ម្ចាស់​កម្មវិធី​នេះ គាត់​ថា​ដើម្បី​បំពេញ​មុខ​កម្មវិធី​រប​ស់គា​ត់ គាត់​សុំ​ថត​តែ​១​សន្លឹក​ទេ តែ​ខ្លួន​ក៏​អត់​ដឹងថា រូបភាព​នេះ អ្នកណា​ជា​អ្នក​ផុស​ចេញមក​ដែរ ហើយ​បើសិនជា​ខ្លួន​ដឹងថា​រូបថត​ហ្នឹង ត្រូវបាន​ផុសចេញ​ជា​សាធារណៈ​នោះ ក៏​ខ្លួន​ហាម​អ្នក​ផុស​នោះ​មិន​ឲ្យ​ផុសចេញ​ដែរ ព្រោះ​វា​មានការ​យល់​ច្រឡំ ថា​ពួកខ្លួន​ទាំង​២​នាក់​ត្រូវរ៉ូវ​គ្នា​ហើយ​។​

បន្ថែមលើនេះ លោកបានបញ្ជាក់ច្បាស់ៗថា «មកទល់ពេលនេះ​ម៉ោង​នេះ សួរថា​ខ្ញុំ​ឈឺចាប់​ទេ សួរថា​ខ្ញុំ​ខឹង​ទេ កូនប្រុស​រង​ការប្រមាថ​ប៉ុណ្ណឹង​ហើយ សួរ​ថា​ខ្ញុំ​ទទួល​យក​បាន​អត់​? ខ្ញុំ​ទទួលយក​អត់​បានទេ ហើយ​សូម្បីតែ​ម្ដាយ​ខ្ញុំ ក៏​គាត់​សួរ​ទៀត​ថា កូន ឃើញ​រូបថត​គេ​ផុស​ព្រោងព្រាត​កូន​ឯង​ត្រូវ​គ្នា​វិញ​មែន ខ្ញុំ​ថា​អត់​ទេ​ម៉ែ ឥឡូវ​គាត់​ឡើង​មក គាត់​ឈឺ​ផង គាត់​ឡើង​មក គាត់​ឡើង​មក​ភ្នំពេញ​តាំងពី​ម្សិលមិញ ខ្ញុំ​ថា​អត់​ទេ ហើយ​ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា ខ្ញុំ​ទៅ​ចូលរួម​កម្មវិធី​ខួបកំណើត​របស់​បងស្រី​មួយ គាត់​ហៅ​ខ្ញុំ​ទៅ ហើយ​បន្ទាប់មក គាត់​ក៏​ហៅ​ខាង​នោះ​មក​ដែរ ដើម្បី​ឲ្យ​ពួក​យើង​ជួប​គ្នា​ដើម្បី​ធ្វើការ​ចរចា ប៉ុន្តែ​ដូច​ខ្ញុំ​និយាយ​អញ្ចឹង ថា​ខ្ញុំ​អត់​ទេ ហើយ​ខ្ញុំ​ក៏បាន​ប្រាប់​ម៉ែ​ខ្ញុំ​អញ្ចឹង​ដែរ»។

លោក​ថា បើ​សម្ដែង ឲ្យ​សម្ដែង​យ៉ាងម៉េច សម្ដែង​ឲ្យ​ប្រពន្ធ​ហែកហួរ ឲ្យ​ប្រពន្ធ​ជាន់​ឈ្លី​កិត្តិយស​ខ្លួនឯង​ផង អ្នកមានគុណ​ផង សួរថា អាហ្នឹង​សម្ដែង​មែន សួរថា ខ្លួន​ជា​កូនប្រុស​ដើមទ្រូង​៥​ហត្ថ​យក​អាហ្នឹង​ទៅ​សម្ដែង​មែន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds