ហេតុអីជីវិតខ្ញុំមានតែបញ្ហាមិនចេះចប់ ម៉ាក់ស្រលាញ់កូនប្រុសខ្លាំងណាស់ ហេតុអីកូនអាយុខ្លីម្ល៉េះ ម៉ាក់ពិបាកទទួលយកមិនបានទេ សូមកូនប្រុសម៉ាក់ទៅឲ្យបានសុខ កើតជាតិណាៗ កុំឲ្យកូនអាយុខ្លីអ៊ីចឹងទៀត
ក្មេងប្រុសទើបអាយុ៩ឆ្នាំ រៀនថ្នាក់ទី៣ម្នាក់ ធ្វើឲ្យម្ដាយ ឪពុក ព្រមទាំងសាច់ញាតិ ព្រមទាំងលោកគ្រូអ្នកគ្រូនៅឯសាលា ស្ទើរតែមិនអាចទទួលយកបាន ព្រោះតែការចាចេញរបស់គេ ពិតជាឆាប់រហ័សខ្លាំងពេក ដោយសារតែ ល ង់ ទឹក រណ្ដៅដីដែលគេជីកក្បែភូមិ បណ្ដាលឲ្យ ស្លា ប់ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីនេះ។
ដំណើរចាកចេញគ្មានថ្ងៃត្រលប់របស់ក្មេងប្រុសឈ្មោះ គិម អេង បានធ្វើឲ្យនារីជាម្ដាយ មានគណនីហ្វេសប៊ុកឈ្មោះ Sok Pheap បង្ហោះសាររៀបរាប់ទាំងទឹកភ្នែកថា៖ «ហេតុអីជីវិតខ្ញុំមានតែបញ្ហាមិនចេះចប់ ម៉ាក់ស្រលាញ់កូនប្រុសខ្លាំងណាស់ ហេតុអីកូនអាយុខ្លីម្ល៉េះ ម៉ាក់ពិបាកទទួលយកមិនបានទេ សូមកូនប្រុសម៉ាក់ទៅឲ្យបានសុខ កើតជាតិណាៗ កុំឲ្យកូនអាយុខ្លីអ៊ីចឹងទៀត ម៉ាក់ស្រលាញ់កូន ឲ្យម៉ាក់សុំទោសមើលថែកូនមិនបានល្អ»។
ម្ដាយមីងឈ្មោះ ជីន ណាភា៖ « ពេលនេះត្រូវ បា ត់ ប ង់ មនុស្សម្នាក់ពីគ្រួសារហើយ មីងសូមជូនពរឲ្យក្មួយ ទៅឲ្យបានសុខ ទៅកាន់សុគតិភពណាក្មួយ បើមានជាតិក្រោយ សូមឲ្យក្មួយក្លាយជាក្មួយមីង ទៀតណាក្មួយសម្លាញ់។
មីងស្ដាយណាស់ដែលមិនបានទាន់ដង្ហើមក្មួយ មីងសុំទោសណាក្មួយសម្លាញ់ ពិតជាលឿនពេកហើយក្មួយ ជាតិនេះអភ័ព្ទ ជាតិក្រោយមីងសូមជូនពរឲ្យក្មួយ កុំអភ័ព្ទដូចជាតិនេះទៀតណាក្មួយ។ មីងទទួលយកមិនបានទេ វាលឿនពេកហើយ។ ទៅឲ្យបានសុខណាក្មួយ មីងស្រលាញ់ក្មួយខ្លាំងណាស់»។
ឯអ្នកគ្រូនៅឯសាលាក៏បានបង្ហាញអារម្មណ៍យ៉ាងក្ដុកក្ដួល តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Serimony Sombat ថា៖ «សូមកូនទៅឲ្យបានស្ងប់ ជាតិថ្មីកុំជួបរឿងដូចជាតិនេះ រស់នៅជួបឪពុកម្តាយកុំបែកបាក់ទៀត(ឪពុកម្តាយទើប លែ ង លះ រ ស់ នៅជាមួយឪពុក) សិស្សថ្នាក់ទី៣ ក នៃសាលាបឋមសិក្សាវត្តរុន»៕