ក្រោយឡើងងារជា “ឧកញ៉ា” ប៉ុន្មានថ្ងៃ ស្រាប់តែ ឧកញ៉ា ព្រាប សុវត្ថិ បង្ហាញអារម្មណ៍ពិតបែបនេះថា
ភ្នំពេញ ៖ ជាការពិតណាស់ដែលនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២២ នេះបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយបានឃើញកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» ហើយពិតជាសាកសមខ្លាំងណាស់ខ្លាំងណាស់ ។
យ៉ាងណាមិញក្រោយពេលឡើងងារជា “ឧកញ៉ា” បានប៉ុន្មានថ្ងៃស្រាប់តែលោក ឧកញ៉ា ព្រាប សុវត្ថិ បង្ហាញអារម្មណ៍ពិតបែបនេះថា “ទូលព្រះបង្គំជាខ្ញុំ និង ភរិយា សូមក្រាបថ្វាយបង្គំ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បពិត្រព្រះករុណាជីវិតតម្កល់លើត្បូងជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំជាខ្ញុំ និង ភរិយា សូមថ្លែងអំណរព្រះរាជគុណ
ប្រកបដោយសមានចិត្តសប្បាយរីករាយបំផុត ដែលព្រះករុណាថ្លៃវិសេស ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ផ្តល់គោរមងារ « ឧកញ៉ា » ដល់ទូលព្រះបង្គំជាខ្ញុំ ។ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ អរគុណ ដ៍ជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដែលតែងតែយកចិត្តទុកដាក់ លើកទឹកចិត្តដល់ខ្ញុំបាទ ក្នុងការងារសង្គម និង សិល្ប: ។ខ្ញុំបាទ ព្រាប សុវត្ថិ និង ភរិយា សូមគោរពអរគុណ និង អរគុណ ដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា បងប្អូន មិត្តភ័ក្តិ ដែលបានផ្ញើសារចូលរួមអបអរសាទរដល់ខ្ញុំបាទ ក្នុងឱកាសដ៍ថ្លៃថ្លានេះ”៕