រឿង​មាន​ហេតុ បំណុល​មាន​ម្ចាស់, ពូ​ចក់​ថា ខ្លួន​អត់​ចេះ​សម្ដែង អត់​ចេះ​Prank​ទេ និង​លើក​ដៃ​សំពេះ​សុំ​ទោស​ចំពោះ… (មាន​វីដេអូ)

ស្រប​ពេល​រឿងរ៉ាវ​បែកបាក់​ចំណង​ស្នេហ៍​ជា​ប្ដី​ប្រពន្ធ​​​រវាង​Admin​ជីងចក់ និង​អ្នកនាង ផល្លា ក្លាយ​ជា​ប្រធានបទ​ដ៏​រសើប​នោះ​ ស្រាប់តែ​បែក​ធ្លាយ​រូបថត​១​សន្លឹក ធ្វើ​ឲ្យ​មហាជន​គិតថា ពួកគេ​ទាំង​២​នាក់​ត្រូវ​គ្នា​វិញ រឿង​កន្លងមក​គ្រាន់តែ​ជា​ការ​សម្ដែង​យក​ល្បី​ប៉ុណ្ណោះ។

រូបថត​មួយ​សន្លឹក​នេះ គេ​ឃើញ​Admin​ជីងចក់ និង​អ្នកនាង ផល្លា ឈរ​ក្បែរ​គ្នា​យ៉ាង​ស្អិត​រមូត​ ហើយ​មាន​ការ​បង្ហាញ​ថ្ងៃខែ​នៅ​លើ​រូប​នោះ​ទៀត​ផង ដោយ​បញ្ជាក់​ថា ថត​នៅ វេលា​ម៉ោង​២​និង​៤៧​នាទី​យប់ ឆ្លង​ចូល​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​រូបថត​នេះ ត្រូវ​បាន​បែក​ធ្លាយ​បង្ក​ជា​ការ​ចាប់អារម្មណ៍​នោះ​ Adminជីងចក់បង្ហោះសារ​ប្រាប់​ថា «​កុំ​ជ្រួលច្របល់​បងប្អូន​! រូបថត​មួយ​សន្លឹក​ដែល​បែក​ធ្លាយ​មុននឹង ខ្ញុំ​នឹង​Live​បកស្រាយ​យប់​នេះ ម៉ោង​9​នៅ​ក្នុង​អា​ខោ​ន​ផ្លូវការ​របស់ខ្ញុំ​»​។ ខណៈ​ អ្នកនាង ផល្លា បញ្ជាក់​ដែរ​ថា «​យប់​ឡាយ​បកស្រាយ​រឿង​រូប​យប់មិញ​!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីបំផុត ពួកគេ​ក៏បាន​ឡាយ​តាម​ការសន្យា ដោយ​អ្នកនាង ផល្លា ធ្វើការ​ឡាយ​បកស្រាយ​មុន ដោយ​បញ្ជាក់​ថា ខ្លួន​មិន​អាច​យ​ក​រឿង​គ្រួសារ​មួយ​ប៉ុនណា​ណី មកលេង​សើច យក​មក​សម្ដែង ទាក់ទាញ​Views យក​ចំណាប់អារម្មណ៍​នោះ​ទេ​។​

អ្នកនាង​ បាន​បន្ត ដោយ​បកស្រាយ​រឿង​យប់មិញ​ថា ដោយសារតែ​មានកម្ម​វិធី បងស្រី បងប្រុស គាត់​ហៅ​ទៅ​ជល់​គ្នា បងស្រី​បងប្រុស គាត់​ចង់​ឲ្យ​ត្រូវ​គ្នា ក៏​ហៅ​ទៅ​ជល់​គ្នា ហើយ​២​នាក់​ខ្លួន អត់​មាន​ចេតនា​អី​ថា​នឹង​ជួប​គ្នា​ទេ ព្រោះ​អត់​បាន​ដឹង​ខ្លួន​មុន​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកលក់​អន​ឡាញ​ដ៏​ល្បី​រូបនេះ​បន្តថា ពេល​ជល់​គ្នា ក៏​ថតរូប ថត​អី​ជាមួយគ្នា​ធម្មតា​ទៅ ព្រោះ​នៅ​ទី​សាធារណៈ អ្នកណា​ទៅ​ធ្វើ​អី​អាក្រក់ ឬ​ឈ្លោះ​គ្នា ធ្វើ​អី​ដាក់​គាត់​បាន​នោះ​ទេ បើ​រឿង​ខឹង ខឹង​ហើយ​។ ដូច​ខ្លួន​បញ្ជាក់​អញ្ចឹង ខ្លួន​ក៏​នឹក​ស្រឡាញ់​គាត់ គាត់​ក៏​នៅ​ស្រឡាញ់​ខ្លួន ចិត្ត​អត់​ទាន់​ដាច់​ពី​គ្នា សួរ​តែ​ឲ្យ​យកគ្នា​វិញ​នៅ នៅទេ គ្រាន់តែ​ជួប​គ្នា​វ៉ាក់អ៊ើ​នៅ​ខាងក្រៅ ហើយ​ថតរូប​ធម្មតា​តែ​ប៉ុណ្ណឹង ​អត់​ទាន់​ត្រូវ​គ្នា​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ផល្លា បញ្ជាក់​ទៀត​ថា ពួក​ខ្លួន​អត់​ទាន់​យកគ្នា អត់​ទាន់​ត្រូវ​គ្នា​នោះ​ទេ គ្រាន់តែ​ថាបើ​ជួប​គ្នា​នៅ​ខាងក្រៅ គឺ​ធម្មតា អត់​អាច​ទៅ​វ៉ៃ​គ្នា​បែក​ក្បាល​ហូរ​ឈាម​អី​នោះ​ទេ តែ​បើ​ថា ឲ្យ​យកគ្នា​ជា​ប្ដី​ប្រពន្ធ​វិញ​នៅ​? អត់​ទាន់​បាន​យកគ្នា​វិញ​ទេ​។​

ពាក់ព័ន្ធ​នឹង​រូបថត​១​សន្លឹក​បែកធ្លាយ​នោះ អ្នកនាង ផល្លា បានបញ្ជាក់​ទៀតថា នេះ​គ្រាន់តែ​ជា​រូបថត​ជាមួយគ្នា​ធម្មតា ហើយ​ការ​ថត​នេះ ក៏​អត់​មាន​ចេតនា​នឹង​ថត ហើយក៏​អត់​មាន​ដឹង​ថា ​គេ​ថត​ទៀត​លក្ខណៈ​ថា ​យើង​ទៅ​ក្លឹប​ មិន​ផឹក បើ​ខ្លួន​ផឹក​ផ្ទះ​មិន​ភក្ដិ​ឡើង​ស្រ​វឹ​,​ង​ហើយ ទម្រាំ​តទៅ​ក្លឹប​ទៀត​។ អញ្ចឹង​ពេល​ហ្នឹង​អត់​ដឹង​ថា ​គេ​ថត​នោះ​ទេ ដល់​ថ្ងៃ​ឡើង​បើក​ទូរ​សព្ទ​ភ្ញាក់​ព្រើត​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​អ្នកនាង​ផល្លា ឡាយ​បកស្រាយ​រឿងនេះ​រួចមក នៅ​យប់​ថ្ងៃ​ដដែល​នោះ Admin​ជីងចក់​ក៏បាន​ឡាយ​បកស្រាយ​ស្រដៀង​គ្នា​នេះ​ផងដែរ ដោយ​រៀបរាប់ថា រូប​ថត​នេះ ជា​រូប​ថត ដែល​ថត​កាលពី​យប់មិញ ប៉ុន្តែ​រូប​ហ្នឹង​សូម្បីតែ​ខ្លួន និង​អតីត​ភរិយា ក៏​ហួសចិត្ត​ដែរ​។ បានន័យថា ការជួបគ្នា​នេះ កើតឡើង​ដោយ​ការរៀបចំ ព្រោះ​នៅក្នុង​ការជួបគ្នា​នេះ គឺមាន​បងស្រី​ម្នាក់ ហៅ​ទៅ​ខួបកំណើត​កូនស្រី​របស់​គាត់។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open