សែនស្រណោះណាស់!! ទេីបតែរៀបការបាន ៧ថ្ងៃសោះ បែរជាខាងប្រុសត្រូវបានទទួលមរណភាពចាកចោលភរិយា ដោយសារតែ…
មហាជនជាច្រើនបានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះដំណឹងមរណភាពរបស់បុរសម្នាក់ឈ្មោះ ស៊ាន អេវ ដែលទេីបតែរៀបមង្គលការបានរយៈពេលត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ បែរជាជួបរឿងអកុសលបាត់ បង់ ជីវិត កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នេះ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ពិតជាគួរឲ្យអាសូរណាស់។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ ឈុំ ស្រីល័ក្ខ ត្រូវជាភរិយាបានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងនេះ ក៏បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«លឿនពេកហើយបងសម្លាញ់ មិនទាន់បានរស់នៅជាមួយគ្នាផង 20.04.2022 រៀបការ 27.04.2022 បងទៅមិនអាចវិលវិញ»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Long Sombath Seiha ដែលត្រូវជាមិត្តភ័ក្តិបានសរសេរថា៖«ជាសន្តិសុខល្អ ជាគ្រូល្អ ជាមិត្តល្អ ជាពលរដ្ឋល្អ ជាបុគ្គលដែលតស៊ូក្នុងជីវិត មិនគួរសោះ Sean Eav អើយ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។