លែងលះភរិយាប៉ុន្មានថ្ងៃមានអ្នកសួរថា “នឹកមីងអត់?” ស្រាប់តែ Admin ជីងចក់ ប្រែទឹកមុខភ្លាមហើយតបទៅបែបនេះថា (មានវីដេអូ)

ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពីលោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ និងភរិយាគឺអ្នកនាង ទ្រិញ ផល្លា បានប្រកាសលែងលះគ្នាហើយក្រោយរៀបការជាមួយគ្នាបានត្រឹមតែ ៥ ខែ ដោយសារតែលោកលួចមានស្រីក្រៅខណៈដែលអ្នកនាង ផល្លា កំពុងតែឈឺសម្រាកព្យាបាលនៅវៀតណាម តែត្រូវបានអ្នកនាង ផល្លា ចាប់បានបណ្ដាលអោយរឿងទៅជាបែបនេះតែម្ដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញក្រោយពេលលែងលះជាមួយនិងភរិយាមិនទាន់បានប៉ុន្មានថ្ងៃ លោកបានធ្វើការ Live វីដេអូនិយាយលេងជាមួយនិងហ្វេនៗ ស្រាប់តែមានអ្នកចូលទៅខមិនសួរចំៗបែបនេះថា “នឹកមីងអត់ មេចក់?” ពេលនេះ Admin ជីងចក់ ឃើញហើយបានប្រែទឹកមុខភ្លាម ហើយក៏បានតបទៅវិញទាំងបែបនេះថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“វាជាអារម្មណ៍មួយដែលពូពិបាកនឹងនិយាយ តែពូក៏មិនប្រកែក ហើយកុហកខ្លួនឯងដែរ នឹក តែប៉ុណ្ណឹង, ព្រោះធម្មតាប្តីប្រពន្ធវាតែងតែនៅនឹកគ្នា នៅស្រណោះស្រណោកហើយ អារឿងបែកគ្នា វាលឿន វាថ្មីៗពេក និយាយត្រង់ហ្មង តែបើសួរអារម្មណ៍ថានឹកអត់? នឹក គ្រាន់តែពូនិយាយប៉ុណ្ណឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាហ្នឹងសម្រាប់ពូ ហើយពូក៏មិនចង់ឃើញគេជេរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេតិះដៀល គេរិះគន់គាត់ ពូធ្វើអត់កើត ពូធ្វើអត់បាន ពូនិយាយមែន ពូនៅតែមានអារម្មណ៍ថា គាត់ជាប្រពន្ធ គាត់ជាស្ត្រីម្នាក់ដែលពូរៀបការជាមួយ ដែលពូក្រាបផ្ទឹមជាមួយ គឺប្រពន្ធពូ ដែលពូរៀបការពេញច្បាប់ ពូនៅតែគិតអ៊ីចឹង អ៊ីចឹងបានចិត្តពូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អារម្មណ៍ពូ ធ្វើអត់កើត ធ្វើអត់បាន ឲ្យពូទៅហែកហួរ ឲ្យពូទៅតតំាង ពូធ្វើអត់កើតទេ ពូនិយាយតាមត្រង់” និងនៅមានជាច្រើនទៀតនៅក្នុងការ Live វីដេអូនោះផងដែរ ៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds