ពេលគេថា «រឿងមិនចប់ទេធំឡើងៗហើយ» ស្រាប់តែ Adminជីងចក់ក្ដៅឆេវ ទម្លាយ អ្នកបំបែកស្នេហ៍ខ្លួនថា…
គេសង្កេតឃើញថា តាំងពីមានរឿងមក លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ មិននិយាយអ្វីច្រើននោះឡើយ ទោះប្រពន្ធឡាយវីដេអូ ជាបន្តបន្ទាប់ ហែកហួរលោកយ៉ាងណាក៏ដោយចុះ តែដល់ពេលនិយាយប៉ះពាល់ដល់ម្ដាយលោកនោះ អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ ទ្រាំលែងបានតែម្ដង។
ជាក់ស្ដែង ពេលប្រពន្ធលោកនិយាយថា អត់ពីនាងទៅ លោកមានតែសម្បកខ្លួន ហើយមុនមានស្រី ឲ្យនឹកឃើញដល់ម្ដាយ គិតគ្រួសារជាមុន ដោយសារតែសព្វថ្ងៃ ពួកគាត់រស់នៅក្រោមតង់ លើទឹក នោះ ធ្វើឲ្យAdminជីងចក់បញ្ចេញរូបថតជាច្រើនសន្លឹក និងសារដ៏ភ្ញាក់ផ្អើលមួយតែម្ដង។
Adminជីងចក់«នៅកំលោះមុនរៀបការមានខ្ញុំមានឡាន២គ្រឿងដែរ គ្រាន់ជិះមើលនាយមើលអាយនឹងគេ។ ១ជិះក្នុងក្រុង(Lexus 200T) មួយទៀត(Raptor 022)ទុកជិះចុះខេត្ត ទៅចំការលេង ឬទៅវត្តភ្នំម្ដងម្កាលដែរ។ តែក្រោយរៀបការហើយអាឡាន២គ្រឿងនេះវាមិនដឹងជាងាប់ទៅណារកមិនឃើញសោះ»។
បន្ថែមលើនេះ ពូចក់ បានបញ្ជាក់ក្នុងខំមិនថា «ប្រាប់មហាជនមួយនគរ ថា ពូមានតែសម្បកខ្លួន ចុះឡាន២គ្រឿង និងលុយថ្លៃទឹកដោះ១១ម៉ឺនដុល្លារទៀត ពូបានមកពីណា? សួរថា បើពូគ្មានសមត្ថភាពដល់ប៉ុណ្ណឹង បូកទាំងប្រជាប្រិយភាពទៀត សួរថា គាត់ព្រមយកពូអត់? ក្មួយៗឆ្លើយមក»។
ដោយឃើញបែបនេះ មានការបញ្ចេញយោបល់ជាច្រើន ហើយក្នុងនោះAdminជីងចក់ ក៏បានធ្វើការឆ្លើយតបទៅនឹងការលើកឡើងមួយចំនួនផងដែរ។ ចំពោះមតិលើកឡើងថា «លេងមួយក្បាច់នេះចុកណាស់បងអើយ» Adminជីងចក់តបថា «បងចង់ឆ្កួត តែបងប្រឹងតាំងជំហរ»។
«រឿងមិនចប់ទេធំឡើងៗហើយ», Adminជីងចក់តបវិញថា « ធំដោយសារអាចាក់រុកអោយអ..ញបែកបាក់គ្នានឹង មិនអីទេ អាណាខ្លះនាំគ្នាមកជញ្ជូនអីវ៉ាន់ក្នុងផ្ទះពេលអ..ញមិននៅ កុំថា រួចខ្លួន កាម៉ារ៉ាមានទេ»។
«សួរថា មុននិយាយថា ពូចក់មានតែសម្បកខ្លួនហ្នឹងស្គាល់គាត់អត់? ថាដេកស៊ីលើប្រពន្ធ ដែលស្គាល់ពីគាត់អត់? កុំភ្លីភ្លើនិយាយដៀលមកទាំងមិនដឹងខ្យល់….. បើនិយាយពីចំណូលគាត់អត់ក្រោម 3000$ ទេ/ខែ ហើយមុនថាគាត់គ្មានអី ចុះអាលុយ 11ម៉ឺនដុល្លារហ្នឹងគាត់បានពីណា? ហើយបើគាត់មិនល្បីស្មានចែ ហ្នឹងយកហី ? បើគ្មានគាត់ស្មានចែ ហ្នឹងបានធ្វើការជាមួយ NNP ហី មួយខែរាប់ម៉ឺនដុល្លារហី? មនុស្សខុសគឺខុសហើយមិនអាចប្រកែកបាន តែហេតុអ្វីខុសកូន ទៅដៀលដល់ម៉ែសុទ្ធតែនៅក្រោមតង់ ?»។ ចំពោះការលើកនេះ Adminជីងចក់តបថា «ទុកចិត្ត ស្រលាញ់ តែចុងក្រោយយំមិនចេញ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១Adminជីងចក់ បានចូលរោងការបញ្ចប់ភាពនៅលីវ ជាមួយអ្នកនាង ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅថ្ងៃមង្គលការនេះ សូម្បីតែស្បែកជើង ក៏លោកពាក់Jorden ផងដែរ។ ចំណែកថ្លៃបណ្ដាការ ដែលលោកជូនទៅឪពុកម្ដាយកូនក្រមុំរហូតដល់ទៅ១១ម៉ឺនដុល្លារ, ចិញ្ចៀនពេជ្រលោកតម្លៃជាង១ម៉ឺនដុល្លារ, ចិញ្ចៀនពេជ្រភរិយាតម្លៃ៨ម៉ឺន ៨ពាន់ដុល្លារឯណោះ។
ក្រោយរៀបមួយថ្ងៃ ពោលនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកនាងផល្លា បានមកពញ្ញាក់អារម្មណ៍លោកមួយទំហឹង ដោយទិញរថយន្តម៉ាក Jeep Gladiator Unlimited Rubicon សេរ៊ីថ្មី ពណ៌ខ្មៅមួយគ្រឿង ជូនលោកជាស្វាមី ដោយតាមដឹង មានតម្លៃក្បែរ១០ម៉ឺនដុល្លារឯណោះ។
ទោះយ៉ាងណាថ្មីៗនេះ អ្នកនាង ផល្លា ចាប់បាន អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ ឆាតទៅស្រីៗដើម្បីសុំដេក ក៏ប្រកាសឈប់ទទួលយកជាប្ដីតទៅទៀត និងធ្វើការឡាយបង្ហាញលិខិតលែងលះកាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ ដោយមានអ្នកទស្សនាយ៉ាងច្រើន។
លុះពេលដល់Adminជីងចក់ចេញប្រតិកម្មខ្លាំង អ្នកនាង ផល្លា ហាក់រក្សាភាពស្ងៀមស្ងាត់វិញ ហើយធ្វើការឡាយលក់ផលិតផលធម្មតា។ តែក្នុងពេលកំពុងឡាយនោះ មានអ្នកគាំទ្រមួយនោះ បានលើកឡើងថា «ចប់ហើយមីងអើយកុហកគេធ្វើអីទៀត? ឡានពូចក់ខំលក់ទៅដណ្ដឹងមីងធ្វើជាប្រពន្ធ ហើយចុងក្រោយមីងថាពូចក់គ្មានអ្វីទាំងអស់ ថែមទាំងដៀមដាមដល់គ្រួសាររបស់គាត់ទៀត! ឈប់ទៅមីងគេដឹងរឿងអស់ហើយ»៕