សម្តេចតេជោ ហ៊ុន សែន រំលឹកករណីឧកញ៉ា ហេង សៀ និងកូនប្រសារ ប្រព្រឹត្តិអំពើអសីលធម៌បំផុតលើកញ្ញា មាន ពេជ្ររីតា ដោយមានឧកញ៉ា៤-៥នាក់ទៀតជួយអន្តរាគមន៍

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានធ្វើការឆ្លើយតបទៅកាន់ការរិះគន់របស់បុគ្គលខ្លះថា សម្តេចមិនគួរលូកដៃលើករណីរបស់ឧកញ៉ា ហេង សៀ ជាមួយនឹងនិស្សិតស្រីម្នាក់រហូតឈានដល់ការប្តឹងផ្តល់គ្នាដល់តុលាការ។ សម្តេចមានប្រសាសន៍ថា “ប្រសិនបើបញ្ហានេះវាគ្រាន់ជា ស្រីញី ប្រុសឈ្មោល ខ្ញុំគ្មានការចាំបាច់ដើម្បីធ្វើការអន្តរាគមន៍ទេ ប៉ុន្តែបញ្ហាវាស្ថិតនៅត្រង់អំពើអយុត្តិធម៌ ក្មេងស្រីជានិស្សិតនេះកំពុងជាប់នៅក្នុងមន្ទីរឃុំឃាំង ក្រោយការអន្តរាគមន៍របស់ឧកញ៉ា៤-៥នាក់ឯណោះ តើអោយខ្ញុំស្ងៀមទេរឿងនេះ? ខ្ញុំមិនមែនតិរច្ឆានទេ បើអ្នកជាតិរច្ឆានសូមអ្នកធ្វើតិរច្ឆានខ្លួនឯងចុះ ប៉ុន្តែក្នុងឋានៈជានាយករដ្ឋាមន្ត្រី ខ្ញុំត្រូវតែមានការទទួលខុសត្រូវ ដើម្បីយុត្តិធម៌សម្រាប់ពលរដ្ឋរបស់ខ្លួន ដែលត្រូវគេបំពាន”

សម្តេចមានប្រសាសន៍ទៀតថា “ខ្ញុំអោយមេធាវីរបស់ខ្ញុំសិក្សាមើល តើក្មេងស្រីកំពុងនៅឯណា? ក្មេងស្រីនេះនៅក្នុងមន្ទីរឃុំឃាំង ដោយសារការប្តឹងរបស់ឧកញ៉ា ដែលថាចាក់ចំពោះមនុស្សនេះ បន្ទាប់ទៅកូនប្រសាររបស់ឧកញ៉ានេះ ទៅទិញរហូតដល់មេធាវីរបស់ខ្ញុំទៅទៀត ហើយមេធាវីរបស់ខ្ញុំបានរាយការណ៍មក ដោយលើកឡើងថា នាយករដ្ឋមន្ត្រីនៅខាងឧកញ៉ាហើយ សារសំលេងឆ្លើយឆ្លងទាំងប៉ុន្មានគឺបាញ់ forward ចូលគ្នាទៅវិញទៅមក ទីចុងបំផុតបានយើងបញ្ជាក់បានថា ខ្ញុំត្រូវអោយមេធាវីរបស់ខ្ញុំទៅធ្វើការធានាអោយនិស្សិតជានារីមកនៅក្រៅឃុំ បន្ទាប់ទៅដោយមានការរៀបចំបំបិទមាត់អ្នកសារព័ត៌មានអ្នកទាំងអស់។ ខ្ញុំបានបញ្ជាឲ្យនាំខ្លួនកូនប្រសាររបស់ឧកញ៉ា ហើយនៅក្នុងទូរស័ព្ទរបស់កូនប្រសារនោះពោពេញទៅដោយរូបភាពកាត់តអាសអាភាស យកស្ត្រីនេះដាក់រូបភាពអាសអាភាសលើគ្រែជាមួយឧកញ៉ា គឺជារូបភាពកាត់តទាំងអស់។  អ៉ីចឹងបើខ្ញុំមិនអន្តរាគមន៍ ពេលនេះម៉ោងនេះចៅស្រីនោះកំពុងស្ថិតនៅក្នុងគុកនៅឡើយទេ ឧកញ៉ា៥រូបបានចូលរួមក្នុងព្រឹត្តិការណ៍នេះ”

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds