សហគ្រិនស្រ្តីវ័យក្មេងមួយរូប ចំណាយប្រាក់៤ លានដុល្លារដើម្បីវិនិយោគលើមជ្ឈមណ្ឌលវេជ្ជសាស្រ្តទំនើប
នំពេញ៖ សហគ្រិនស្ត្រីខ្មែរមួយរូប បានបោះទុនវិនិយោគប្រមាណ៤លានដុល្លារអាម៉េរិក ដើម្បីបង្កើតមជ្ឈមណ្ឌលវេជ្ជសាស្រ្តឈានមុខស្តង់ដារសិង្ហបុរីមួយនៅរាជធានីភ្នំពេញ ដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗនិងវេជ្ជបណ្ឌិតល្បីៗ។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងម៉េដ(Singmed Medical Center)នេះមានទីតាំងស្ថិតនៅអគារលេខ៦៤ មហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទល់មុខសាកលវិទ្យាល័យពេទ្យ ជិតអគារវឌ្ឍនៈ។មមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងម៉េដ បានត្រូវបើកសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី៣ខែឧសភា ឆ្នាំ២០១៩ដោយមានការចូលរួមពីលោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងលោកស្រី ពិន នេត្រា នាយិកាប្រតិបត្តិមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងម៉េដ។ វត្តមានរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនេះ បានបង្ហាញពីសក្តានុពលនៃវិស័យសុខាភិបាលចូលមកកម្ពុជានូវការព្យាបាលវេជ្ជសាស្រ្តលំដាប់ថ្នាក់ពិភពលោករបស់ប្រទេសសិង្ហបុរី។