ម្តាយស្ទើរគាំង!! កុម៉ារា ២ នាក់ ចេញពីរៀនបបួលគ្នាទៅមើលត្រីក្នុងស្រះនៅក្នុងវត្តកំពុងតែមើលស្រាបតែរអិលជើងនិងជន្តើរធ្លាក់ចូលស្រះឃើញបែបនោះម្នាក់ទៀតចុះទៅជួយតែជាអកុសល្យត្រូវ…
វេលាម៉ោង១១៖៣០នាទី នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ មានករណីក្មេងប្រុស២នាក់ ល ង់ ទឹក ស្លា ប់ យ៉ាងគួរឲ្យអាណិតបំផុត នៅស្រះវត្តតុំ ស្ថិតនៅក្នុងភូមិតុំ សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
តាមប្រភពពីកន្លែងកើត ហេ តុ បានឲ្យដឹងថា ក្មេងៗបានចេញពីរៀននៅសាលាបឋមសិក្សាតុំ ម៉ោង១១ ៖០០ ហើយក្មេងប្រុស បានជិះកង់មួយមានគ្នាពីរនាក់ ហើយបាននាំគ្នាទៅលេងទឹក មើល ត្រីប្រាធំៗ ត្រីក្រឹមក្នុងស្រះវត្តតុំ ហើយរអិលជើងនឹងកាំជណ្តើរ បណ្តាលឲ្យធ្លាក់ចូលក្នុងស្រះទឹក ឃើញដូចនោះ កុមារាម្នាក់ទៀត បានចុះទៅជួយ តែ អ កុ ស ល ស្លា ប់ ទាំងពីរ។
កុមារា ល ង់ ទឹក ស្លា ប់ ទី១ មានឈ្មោះ ផែង សុខនី ភេទប្រុ អាយុ៨ ឆ្នាំ មានទីលំនៅភូមិ តុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ កុមារា ល ង់ ទឹក ស្លា ប់ ទី២ មានឈ្មោះ គី សារ៉ាត់ ភេទប្រុស អាយុ៨ឆ្នាំ មានទីលំនៅ ភូមិ ឃុំ ជាមួយគ្នា ស ព ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ទំនៀមទម្លាប់ ស្ថិតនៅ ភូមិតុំ សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដោយក្ដីសោកសង្រេងជាទីបំផុត។
ដំណឹងអកុសលនេះផងដែរ ក៏បានធ្វើឲ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kon Chhma Toch ជាសាច់ញាតិក្មេងប្រុស ក៏បានបង្ហោះសារ រៀបរាប់ទាំងក្ដីសោកស្ដាយថា៖ «នៅថ្ងៃទី៣០
ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១១៖៣០នាទី ក្មួយប្រុសបាន ល ា ចា ក លោកនេះគ្មានថ្ងៃត្រលប់ឡើយ សូមក្មួយទៅកាន់សុគតិភព កើតជាតិក្រោយៗសូមកុំឲ្យក្មួយអាយុខ្លីដូចជាតិនេះទៀត»៕