សម្តេចតេជោ ហ៊ុន សែន បង្ហាញមុខអនាគតចៅប្រសារនៅក្នុងបណ្តាញសង្គម Instagram ដោយភ្ជាប់សារខ្លីបែបនេះ
រាជធានីភ្នំពេញ៖ យោងតាមបណ្ដាញសង្គម Instagram ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបង្ហាញអនាគតចៅប្រសារស្រី ដែលកំពុងតែនៅរៀនសូត្រជាមួយចៅប្រុសរបស់សម្តេច ហើយសម្តេចបានមានសរសេរបញ្ជាក់ឲ្យដឹងថា “អនាគតចៅប្រសារ។កុំព្យាយាមបំបែក ក្មេងតែត្រូវណែនាំឱយពួកគេរៀនសូត្ររហូតចប់មហាវិទ្យាល័យ ចាំរៀបការឱយ”។
គួរបញ្ជាក់ផងដែរ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានប្រកាសប្រើប្រាស់បណ្តាញសង្គម Instagram ឬហៅថា IG ដែលជាបណ្តាញសង្គមបុត្រសម្ព័ន្ធរបស់ Facebook។ ដោយសម្តេចតេជោ ហ៊ុន សែន មានឈ្មោះផ្លូវការថា «hunsencambodia» ហើយសម្តេចតេជោ បានបញ្ជាក់ពីការប្រើប្រាស់បណ្តាញ IG យ៉ាងដូច្នេះ «កន្លងមកខ្ញុំបង្ហោះរូបភាពតាមគណនីឈ្មោះតាសាញ់។ ចាប់ពីពេលនេះទៅខ្ញុំប្រើប្រាស់គណនីផ្លូវការ នៃ instagram របស់ខ្ញុំដែលមានរូបភាពដូចភ្ជាប់ជាមួយ» ៕