ទ្រាំលែងបានហើយ! ប្រពន្ធថា មានតែសម្បកខ្លួន, ស្រាប់តែ ពូចក់ ទម្លាយរឿងឡាន២គ្រឿង និងថ្លៃទឹកដោះ១១ម៉ឺនដុល្លារ ហើយសួរត្រង់ៗថា…(មានវីដេអូ)
នៅមុនពេលរៀបការនោះ, អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់តាមបណ្ដាញសង្គមដ៏ល្បី លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ ជារឿយៗ តែងតែបង្ហាញពីជីវិតជាអភិជនរបស់លោក តាមរយៈការបង្ហោះរូបថតបង្ហាញពីផ្ទះ និងរថយន្តទំនើបៗជាដើមនោះ។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ ដែលតែងតែហៅខ្លួនឯងថា ជាអភិជនរូបនេះ បានចូលរោងការបញ្ចប់ភាពនៅលីវ ជាមួយអ្នកនាង ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅថ្ងៃមង្គលការនេះ សូម្បីតែស្បែកជើង ក៏លោកពាក់Jorden ផងដែរ។ ចំណែកថ្លៃបណ្ដាការ ដែលលោកជូនទៅឪពុកម្ដាយកូនក្រមុំរហូតដល់ទៅ១១ម៉ឺនដុល្លារ, ចិញ្ចៀនពេជ្រលោកតម្លៃជាង១ម៉ឺនដុល្លារ, ចិញ្ចៀនពេជ្រភរិយាតម្លៃ៨ម៉ឺន ៨ពាន់ដុល្លារឯណោះ។
ក្រោយរៀបមួយថ្ងៃ ពោលនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកនាងផល្លា បានមកពញ្ញាក់អារម្មណ៍លោកមួយទំហឹង ដោយទិញរថយន្តម៉ាក Jeep Gladiator Unlimited Rubicon សេរ៊ីថ្មី ពណ៌ខ្មៅមួយគ្រឿង ជូនលោកជាស្វាមី ដោយតាមដឹង មានតម្លៃក្បែរ១០ម៉ឺនដុល្លារឯណោះ។
ទោះយ៉ាងណាថ្មីៗនេះ អ្នកនាង ផល្លា ចាប់បាន អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ ឆាតទៅស្រីៗដើម្បីសុំដេក ក៏ប្រកាសឈប់ទទួលយកជាប្ដីតទៅទៀត និងធ្វើការឡាយបង្ហាញលិខិតលែងលះនៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ ដោយមានអ្នកទស្សនាយ៉ាងច្រើនពេលកំពុងឡាយ រហូតដល់ទៅជាង៣ម៉ឺននាក់ឯណោះ។
ពេលកំពុងឡាយប្រកាសប្រាប់មហាជនអំពីចំណងស្នេហ៍ជាប្ដីប្រពន្ធជាមួយAdminជីងចក់ត្រូវបានបញ្ចប់ចាប់ពីពេលនេះតទៅនោះ អ្នកនាង ផល្លា ក៏បានឆ្លៀតនិយាយពីរឿងរថយន្តម៉ាក Jeep Gladiator Unlimited Rubicon ដែលទិញឲ្យប្ដី ក្រោយរៀបការភ្លាមនោះ ផងដែរ។
អ្នកនាង បញ្ជាក់ថា ការទិញរថយន្តនេះ ដើម្បីឲ្យប្ដីមានមុខមានម៉ាត់ តែពេលនេះចំណងស្នេហ៍ពួកគេបញ្ចប់នោះ រថយន្តនេះ អ្នកនាងយកវិញ Adminជីកចក់អត់មានសិទ្ធិប៉ះពាល់ជាមួយឡានហ្នឹងទៀតទេ ព្រោះឡានឈ្មោះអ្នកនាង កាតគ្រីអ្នកនាង ជាលុយអ្នកនាងទិញឲ្យជិះ។
បន្ថែមលើនេះ នៅក្នុងការឡាយផ្សេងទៀត អ្នកនាងផល្លា បានផ្ដាំទៅប្អូនថ្លៃរបស់ខ្លួនឲ្យរកការងារធ្វើដោយខ្លួនឯង កុំពឹងផ្អែកទៅលើAdminជីងចក់តែម្នាក់ ព្រោះចេញពីអ្នកនាងទៅ គ្នាអត់មានអីទេ ខ្លួនទទេ គ្នាត្រូវសាងជីវិតថ្មី គ្នាត្រូវការទិញឡានបង់រំលស់ ដើម្បីមានឡានជិះហាយសូក្នុងសង្គមវិញ។
ងាកមកAdminជីងចក់វិញ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហោះរូបថតរថយន្តជាច្រើនសន្លឹក ហើយត្អូញត្អែថា នៅកំលោះមុនរៀបការមានខ្ញុំមានឡាន២គ្រឿងដែរ គ្រាន់ជិះមើលនាយមើលអាយនឹងគេ។ ១ជិះក្នុងក្រុង(Lexus 200T) មួយទៀត(Raptor 022)ទុកជិះចុះខេត្ត ទៅចំការលេង រឺទៅវត្តភ្នំម្ដងម្កាលដែរ។តែក្រោយរៀបការហើយអាឡាន២គ្រឿងនេះវាមិនដឹងជាងាប់ទៅណារកមិនឃើញសោះ។
បន្ថែមលើនេះ ពូចក់ បានបញ្ជាក់ក្នុងខំមិនថា «ប្រាប់មហាជនមួយនគរ ថា ពូមានតែសម្បកខ្លួន ចុះឡាន២គ្រឿង និងលុយថ្លៃទឹកដោះ១១ម៉ឺនដុល្លាទៀត ពូបានមកពីណា? សួរថា បើពូគ្មានសមត្ថភាពដល់ប៉ុណ្ណឹង បូកទាំងប្រជាប្រិយភាពទៀត សួរថា គាត់ព្រមយកពូអត់? ក្មួយៗឆ្លើយមក»។
ងាកមកអ្នកនាង ផល្លា វិញ កាលពីប៉ុន្មានថ្ងៃមុន នៅពេលមានមតិមួយលើកឡើងថាឲ្យពូចក់ ស្រលាញ់មិនមែនចេញពីចិត្តនោះ ស្រាប់តែអ្នកនាង តបថា «ព្រោះមុនដំបូងគេថា គេមិនភ្លើទេ វាមានឡាន មានផ្ទះ មានមុខរបបបានគេយក, មានប្រពន្ធហើយចោលសន្ដានមិនបាន»។ បើការអះអាងរៀងៗខ្លួនខាងលើជាការពិតមែននោះ ពួកគេមើលទៅហាក់ដូចជាការស្រឡាញ់គ្នាសម្លឹងទ្រព្យរៀងខ្លួនអញ្ចឹងចឹង។ តើប្រិយមិត្តយល់យ៉ាងណាដែរ?